គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លោក ឆើត និង បក្ខពួក ហ៊ានប្រឆាំងនឹងបទបញ្ជាសម្តេច ក្រឡាហោម ស ខេង ទៅទៀតហ៊ានបង្កើតសង្វៀនជល់មាន់និងអាប៉ោងកណ្តាលក្រុងភ្នំពេញ

លោក ឆើត និង បក្ខពួក ហ៊ានប្រឆាំងនឹងបទបញ្ជាសម្តេច  ក្រឡាហោម ស ខេង  ទៅទៀតហ៊ានបង្កើតសង្វៀនជល់មាន់និងអាប៉ោងកណ្តាលក្រុងភ្នំពេញ

ភ្នំពេញៈ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនឹងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តែងតែដាក់ចេញនូវបទបញ្ជាដល់អាជ្ញាធរ និង សមត្ថកិច្ចទូទាំង រាជធានី ខេត្ត /ក្រុង ត្រូវ នាំគ្នាទប់ស្កាត់ និង បង្ក្រាបរាល់បទល្មើសទាំងអស់ ជាពិសេស បនល្បែងស៊ីសង ខុសច្បាប់ឲ្យខាងតែបាន នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីទប់ស្កាត់បទល្មើសចោរលួច ឆក់ប្លន់។ល។

បច្ចុប្បន្នគេឃើញ លោក  ឆើត និង បក្ខពួក មានវាសនាខ្ពស់ជាងទីកន្លែងដ៏ទៃទៅទៀត ដែលអាចបើកសង្វៀនជល់មាន់បានយ៉ាងរលូនគ្មានសមត្ថកិច្ច ឬ អាជ្ញាធរណាហ៊ានចុះទៅក្បែរផង សូម្បីតែក្អកមួយខេះក៏មិនហ៊ានផងដែរ ដែលខុសពីកន្លែងដទៃត្រូវបានសមត្ថកិច្ច ឬ អាជ្ញាធរបង្រ្កាបយ៉ាងល្អប្រសើរ។

បើយោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរសង្វៀនជល់មាន់នោះបាន និយាយថា៖ បច្ចុប្បន្ន ពូកគាត់មានការភ័យខ្លាចយ៉ាងខ្លាំង ដោយហេតុយល់ថា កាលណាបើមានបនល្បែងស៊ីសងរីកដូចដួងតារារះនាពេលរាត្រីនោះ វាអាចកើតឡើងនូវ ចោរ​លួចឆក់ឬប្លន់ក៏ថាបាន ។ម៉្យាងទៀតនៅពេលណាឈ្នះមិនជាអ្វីទេ ។ប៉ុន្តែ បើសិនជាចាញ់វិញ​អាចកើតនូវអំពើហឹង្សាជាដើម។

ប្រភពនោះបានបន្តទៀតថា៖ ពួកគាត់សំណូមដល់ លោក ពេជ្រកែវ មុនី អភិបាលនៃគណៈអភិបាល ខណ្ឌមានជ័យ គួរតែមានវិធានការទៅលើសង្វៀនជល់មាន់ឲ្យទាន់ពេលវេលា ជៀសវាងការរិះគន់លោក ថា អាចមានការជាប់ពាក់ព័ន្ធឬ​ទទួលលាភសក្ការៈពីមេបនល្បែងស៊ីសងនៅកណ្តាលក្រុងភ្នំពេញក៏ថាបានដែរ​ នេះជាការយល់ឃើញរបស់ប្រជាពលរដ្ឋនៅក្បែរនោះ។សូមបញ្ចាក់ថាទីតាំង សង្វៀនជល់មាន់ ស្ថិតនៅខាងត្បូង  ស្ពានអាកាសស្ទឹងមានជ័យ​ ចម្ងាយប្រហែលជា ៥០ម៉ទៅ៦០ម៉ ស្ថិតនៅ ភូមិភ្នាត សង្កាត់ ស្ទឹងមានជ័យ០២ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

បើប្រភពពីអ្នកញៀនល្បែង បាននិយាយតាមតុកាហ្វេថា​ លោក ឆើត និង បក្ខពួក បានរត់ការ ជាមួយស្ថាប័នពាក់ព័ន្ធរួចរាល់អស់ហើយ មិនមានបុគ្គលហ៊ានទៅរញ៉េរញ៉ៃនោះទេ ហើយប្រភពនោះបានបន្តទៀតថា៖ សង្វៀនជល់មាន់ របស់ លោក ឆើត គឺលេងជាយូរយាណាស់មកហើយ ដោយគេលេង ដូរថ្ងៃលេង​ ( មានន័យថា គេលេងចល័តថ្ងៃ ដោយខ្លាចអ្នកាសែតថតបានយកទៅផ្សាយ)។ដូចសុភាសិតខ្មែរមួយឃ្លាបាននិយាយថា៖ ( ដំរីងាប់យកចង្អេមកបាំង) បើយើងនិយាយងាយយល់នោះ គឺដំរីធំណាស់ មិនអាចចង្អេមកបាំងជិតនោះ ពោល គឺបើកបនល្បែងស៊ីសងមានអតិថិជនមកលេង ហ៊ោកញ្ជ្រៀវពេញសង្វៀនជល់មាន់លាន់ឮពេញភូមិស្ទើរដល់សាលាក្រុងថែមទៀតផង។បទបញ្ជា​រប​ស់ប្រមុខរាជរដ្ឋា​ភិបាល​ សម្តេចតេជោ ហ៊ុន សែ ន ក៏​បានបញ្ចេញប្រតិកម្មខ្លាំងៗធ្វើការ​ព្រមាន​ ដ​ល់៖ (ចៅហ្វា​យ​ខេត្ត ចៅហ្វាយក្រុង លោក ចៅ ហ្វាយខណ្ឌ   លោក មេប៉ុស្តិ៍ លោក មេឃុំ​ លោក ចៅសង្កាត់ ដែលអសមត្ថ​ភាព​ ក្នុងការ​ងារ​ដឹ​កនាំ បញ្ជា​ឲ្យចុះទៅហាមឃា​ត់​និងចាត់វិធាការបង្ក្រាប​រាល់បទល្មើស​គ្រប់ប្រ​ភេទដែលកើត​ឡើងនៅក្នុងដែនសមត្ថកិច្ចគ្រប់​គ្រងរបស់ខ្លួន ​និង បទប​ញ្ជា​របស់​ សម្ដេចក្រឡា​ហោម ស ខេងប្រកាស​ក្តែងៗឲ្យមន្ត្រីន​គរបាល​សមត្ថ​កិច្ចគ្រប់លំដាប់​ថ្នាក់​យកចិត្តទុក​ដាក់អនុ​វត្ត​ន៍​លើវិធានការទប់​ស្កាត់ និងប​ង្ក្រាបបទល្មើ​ស​​ល្បែងស៊ីសង​គ្រប់ប្រភេទ​ ដោយគ្មា​ន​ការលើ​ក​លែង​ ដើ​ម្បីពង្រឹ​ងគោ​លនយោបាយភូមិ ឃុំ/ សង្កាត់មា​នសុវ​ត្ថិ​ភាពទាំង០៩ចំណុចដែលបានដាក់ចេញ។

ពេល​ថ្មីៗ​ លោក  អភិបាលរាជធានីភ្នំពេញ ប្រកាសវះកាត់មន្រ្តីណាដែលកា​ងពីក្រោយបទល្មើសល្បែងស៊ី​សងនៅមូល​ដ្ឋានដើម្បីព្រមានទប់ស្កាត់កុំឲ្យប​ទល្មើ​សគ្រប់​ប្រភេ​ទនេះ នៅរាជធានីភ្នំពេញកើ​តឡើ​ងតទៅទៀត​ ។ លោក  អ​ភិបា​លរាជធានីភ្នំពេញ រូបនេះបានបន្តទៀត ថា ៖មន្រ្តីក្រោមឱវាទ និងតាមមូលដ្ឋានទាំ​ងអ​ស់ត្រូវប​ញ្ឈប់ជា​បន្ទាន់ពីការទទួលសំណូករប​ស់ជនខិ​លខូចមួក្តាប់តូច ដើម្បីបើកឱកាស​ឲ្យមានស​ក​ម្មភាពប្រ​ព្រឹត្តល្បែងស៊ីសងខុស​ច្បាប់នៅក្នុងដែ​នសមត្ថ​កិច្ចរបស់ខ្លួន បើពុំដូច្នេះទេនឹងត្រូវវះកា​ត់អស់បុ​ណ្យស័ក្តិ ជាក់ជាមិនខាន។​ប៉ុន្តែផ្ទុយទៅវិញ សង្វៀនជល់មាន់ របស់ លោក ឆើត និង បក្ខពួក នៅតែបើកបានយ៉ាងល្អប្រសើរ នឹងគួរឲ្យសរសើរថែមទៀតផង ។ តើ លោក អភិបាល រាជធានីភ្នំពេញ បានជ្រាបដែរឬទេ ចំពោះសង្វៀនជល់មាន់មួយនេះ ទាន…!?។

បើយោងតាមប្រភពពីអ្នកស្និទនឹងលោក ឆើត បានព្រលើយមាត់ថា​ ៖( លោក ឆើត​ មិនខ្លាចនឹងកាសែតចុះពីអីក៏ចុះទៅ សំខាន់អូនស្អាត បងមិនខ្វល់ពីចុះរបស់អ្នកកាសែតនោះឡើយ)។សង្វៀនជល់មាន់ខាងលើនេះមានបើកលេងល្បែងស៊ីដែលស​កម្មភាពល្បែងស៊ីសងទាំ​ង​នេះបង្កឲ្យ​មានអសន្តិសុខស​ង្គមដូច​ជាឲ្យមានអំពើហឹង្សាក្នុង​គ្រួសារ។ល។

ពាក់ព័ន្ធករណីខាងលើ អង្គភាពយើងព្យាយាមទាក់ទង លោក ឆើត ដើម្បីសុំការបកស្រាយគ្រប់ពេលវេលា​ ប៉ុន្តែ អង្គភាពយើងគ្មានលេខរបស់ លោក ឆើត ។ អង្គភាពរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ដោយស្របទៅតាមច្បាប់ស្តីអំពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖​(​ តាខ្មៅ).

០០១ ០០២ WhatsApp Image

Filed in: សន្តិសុខ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |