ភ្នំពេញ ៖នាព្រឹកថ្ងៃអាទិត្យ ០៧កើត ខែកត្តិក ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និងគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ សម្តេចព្រះសង្ឃនាយករងទី១ ព្រះប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និង ជាសម្ដេចព្រះចៅអធិការ វត្តសន្សំកុសល ក្នុងព្រះដំណើរអនិច្ចធម្ម កាលពីថ្ងៃអង្គារ ០២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ក្នុងព្រះជន្ម ១០៦ព្រះវស្សា ដោយព្រះរោគគាពាធ៕ដោយ ៖( តាខ្មៅ)