ស្ទឹងត្រែង: នៅរសៀលវេលាម៉ោង២ថ្ងៃទី១២ខែមករាឆ្នាំ២០១៧នេះលោកអភិបាលរងខេត្តនឹង
ក្រុមការងារខេត្តបាននាំអំណោយកាកបាទក្រហមកម្ពុជា នឹងលោកស្នងការខេត្តក៍បាននាំ
អំណោយផ្ទាល់របស់អង្គភាពជូនដល់ គ្រួសារលោកអធិការរងស្រុកថាឡាបរិវ៉ាត់ ដែលត្រូវបានអគ្គីភ័យឆាបឆេះផ្ទះឈើអស់ពីខ្នងសង់ឡើងនៅឆ្នាំ១៩៩០ របស់លោកត្រូវបានអគ្គីភ័យហក់ត្របាក់អស់នៅសល់តែឆ្អឹងផ្ទះតែប៉ុណ្ណោះ
ស្ថិតក្នុងភូមិត្រពាំងព្រៃ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពី
វេលាម៉ោង៣.១៥នាទីថ្ងៃទី១១ខែមករាឆ្នាំ២០១៧ក្នុងឱកាសនេះផងដែរ
លោកឈាង ឡាក់ អភិបាលរងខេត្តបានពាំនាំអំណោយបន្តិច បន្តួច ដូចជា:ជូនដល់លោកវរ:សេនិយ៍ត្រីអ៉ីវលឿដែលជាមន្ត្រីនគបាលមុខងារ
ជាអធិការរងស្រុករហូតមកដល់បច្ចុប្បន្នហើយជាវិរ:ជនគំរូម្នាក់ក្នុងទស្សវត្តន៍
ខណ:គាត់ទៅបំពេញការងារនៅការិយាល័យ គ្រួសារគាត់ទៅស៉ីឈ្នួលគេកូនៗ
មិនបានប្រយ័ត្ន ទើបបណ្តាលឲ្យឆេះអស់គ្មានសល់ តែត្រូវបានបងប្អូនជិតខាង
អាណិតស្រលាញ់ជួយពន្លត់ នឹងជួយជញ្ចូនបានស្រូវមួយចំនួននៅក្រោមផ្ទះ
បានមួយចំនួនឯសំភារ:លើផ្ទះមិនអាចជួយបាននោះទេ ហើយម្យ៉ាងទៀត
គាត់ជិតចូលនិវត្តន៍ តែអកុសល់ត្រូវបានអគ្គីភ័យគ្មានធម៍មេត្តាហក់ត្របាក់យក
ផ្ទះរបស់គាត់ ដែលខំក៍សាងដោយកម្លាំងញើសឈាមផ្ទាល់។
ក្នុងឱកាសនេះផងដែរលោកអភិបាលរងខេត្តក៍ដូចលោកស្នងការខេត្តដែល
ជាម៉ែជាឪ ជូនដល់គ្រួសារជនរងគ្រោះដោយសារអគ្គីភ័យនឹងពាំនាំនូវអនុសាសន៍
ដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែននឹង លោកជំទាវ គតិព្រឹទ្ឋបណ្ឌិត
ប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា លោកតែងតែគិតគូរនឹករលឹកដល់
គ្រួសាររងគ្រោះជានិចជាកាល នឹងបងប្អូនប្រជាជនទូទាំងប្រទេសផងដែរទីណាបងប្អូន
មានទុក្ខលំបាក ទីនោះគឺមានវត្តមានលោកទាំងពីរ ៕