ស្ទឹងត្រែង: ក្រុមការងារអង្គការសហព័ន្ធ(វាយអេដស៍)
បានឆ្មក់ចាប់សាច់សត្វព្រៃពីរកន្លែងខុសគ្នាដែលឈ្មួញរកលក់ដុះស្លែបានជាង១០០គីឡូនៅក្នុងផ្សាសាមគ្គីក្រុងស្ទឹងត្រែង១កន្លែងវេលាម៉ោង៨.៣៥នាទីព្រឹកនឹងបន្តទៅឆែកឆេបាប់បានសាច់ស្វាគ្រៀមនឹងស្រស់ជាង១០គីឡូ១កន្លែងទៀតនៅចំណុចអូពងមាន់វេលាម៉ោង១១.១៥នាទីនឹងឃាត់ខ្លួនអ្នកលក់ម្នាក់ទៅសួរនាំនឹងចាត់ការទៅតាមច្បាប់ នៅថ្ងៃទី០៧ខែ១២ឆ្នាំ២០១៦។
ជុំវិញករណីខាងលើកនេះលោកសរ វុទ្ទ្រីហៅគ្រុយ
នាយសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់មិនអាចសុំការបំភ្លឺបានទេ
តែគាត់និយាយថាគាត់តូចជាងគេឲ្យសួរទៅមេឈ្មោះ
លោកមាស សុផុនទៅគាត់ជានាយខណ្ឌរដ្ឋបាលព្រៃ
ឈើខេត្តស្តីទីទៅ ហើយលោកបញ្ចាក់ទៀតថាការបង្ក្រាបសត្វព្រៃទាំង
នេះលោកមិនអាចធ្វើបានទេព្រោះគាត់ស្គាល់គ្នាហើយនៅខេត្តជាមួយគ្នាទៀតផង ទុក្ខឲ្យក្រុមអង្គការ(វាយអេដន៍)គេធ្វើទៅ។
ប្រភពពីសមត្ថកិច្ចក្រុមអង្គការ(វាយអេដន៍)បាននិយាយថាការចុះឆ្មក់បង្ក្រាបសាច់សត្វព្រៃរស់នឹងងាប់នោះ
គឺមិនមែនជាការងាយស្រួលនោះទេព្រោះឈ្មួញទាំងនោះមានបណ្តាញបង្កប់ចាំឃ្លាំមើលមុនពេលសមត្ថកិច្ចទៅដល់នឹងវិចខ្ចប់រត់បាត់អស់ លោកបន្តទៀតថាការ
បង្ក្រាបទីតាំងខាងលើបានតែសាច់ស្រស់នឹងសត្វរស់ក្នុងផ្សាសាមគ្គីក្រុងស្ទឹងត្រែងបានបីកន្លែងចំនួន១២៦.៥០គីឡូគ្រាមក្នុងនោះមាន១.ត្រគួតរស់ប្រាំក្បាលទម្ងន់៧.៥០kg២.អាញ្ញីភ្លើងរស់២ក្បាល គ្រៀម៣ក្បាល
៣.ក្រពះប្រម៉ាគ្រៀម១ ៤.អណ្តើកភ្នំរស់២ក្បាលទម្ងន់
១.៥០kg៥.សាច់ឈ្លូសស្រស់៣៤.៥០kg៦.សាច់ជ្រូកស្រស់៨៣kgគឺជាឈ្មួញមុខសញ្ញាចាស់ដដែលៗតែមិនអាចចាប់ម្ចាស់នោះទេពេលទៅដល់ម្ចាស់ដឹងខ្លួនគេចបាត់អស់បន្សល់តែសាច់តែប៉ណ្ណោះរួចក៍បានយកទៅកប់ចោលនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ឯទីតាំងទី២
នៅផ្ទះលក់ដូ១កន្លែងចំណុចអូរពង់មាន់បានឃាត់ម្ចាស់លក់ដូរម្នាក់ពាក់ព័ន្ធនឹងរកស៉ីលក់សាច់ស្វាគ្រៀមចំនួន១៧.៥០kgស្ថិតក្នុងភូមិរាជានុកោល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
យកមកធ្វើការផាកពិន័យទៅតាមច្បាប់។
គួរំលឹកផងដែរម្ចាស់លក់សាច់ស្វានោះឈ្មោះសុខអាន
អាយុ៤៧ឆ្នាំជាជនពិការយោធិនចូលនិវត្តនិ៍រស់នៅចំណុចខាងលើទើបតែលក់បានជិតមួយឆ្នាំនោះទេ
ក្រៅពីប្រាក់បៀវត្តនិ៍ដើម្បីរកប្រាក់ចំណូលបន្ថែមផ្កត់ផ្កង់គ្រួសារត្រូវបានអង្គការវាយអេដន៍ឆ្មក់ចាប់បានវត្ថុតាងខាងលើហើយធ្វើកាផាកពិន័យទៅតាមច្បាប់ចំនួន៣០០s”រួចបានត្រឡប់ទៅផ្ទះវិញហើយដែរ
ឯអ្នកលក់ដុះស្លែបែជាគេចខ្លួនរួចរហូត។