ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានជាលើកទី៤ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ខាងមុខនេះ។ នេះបើតាមលិខិតរបស់គណៈរដ្ឋមន្ត្រី ជម្រាបជូនឯ.ឧ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។យោងលិខិតលេខ១៨៩២ ព.ម ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់ក្រសួងព័ត៌មាន ។ លិខិតលេខ១៥១៣ ខន/០១៩ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ របស់ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩។
ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូន ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានជ្រាបថា៖ រាជរដ្ឋាភិបាលកម្ពុជាបានឯកភាពអនុញ្ញាតឱ្យរៀបចំពិធីជួបជុំរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានក្នុងស្រុកលើកទី០៤ នៅថ្ងៃអង្ការ ៥ ខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ ខែ មករា ឆ្នាំ២០២០ ខាងមុខនេះ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមជួបជាមួយក្រុមអ្នកសារព័ត៌មាន លើកដំបូង នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នឹងជួបជុំសំណេះសំណាលលើកទី២ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នឹងងជួបជុំសំណេះសំណាលលើកទី៣ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ កន្លងទៅថ្មីៗ៕ដោយ៖ (យាយពេញ).