កោះកុង៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ រដ្ឋបាល ខេត្ត បានរៀបចំពិធីកិច្ចប្រជុំសាមញ្ញលើកទី៣២
អាណត្តិទី២ របស់ ក្រុមប្រឹក្សា ខេត្ត ពិធីកិច្ចប្រជុំនេះ ក្រោអធិបតីភាព ឯកឧត្តម កាយ សំរួម ប្រធាន
ក្រុមប្រឹក្សាខេត្តកោះកុង ។ របៀបវារៈនៃកិច្ចប្រជុំនៅថ្ងៃនេះចំនួន ៦ រួមមាន៖
១- ពិនិត្យនិងអនុម័តលើសេចក្តីព្រៀងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី២
របស់ក្រុមប្រឹក្សាខេត្ត។២_របាយការណ៍របស់គណៈអភិបាលអំពីស្ថានភាព នៃការទទួលបន្ត
អនុវត្តន៍ការងារ នៃរដ្ឋបាលខេត្តកោះកុង គិតចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី៣១ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦)រហូតមកដល់កិច្ចប្រជុំសាមញ្ញលើទី៣២ របស់ក្រុមប្រឹក្សាខេត្តកោះកុង។៣- របាយការណ៍
លទ្ធផលការងារប្រចាំឆ្នាំ២០១៦ របស់គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារខេត្ត
(គ ក ស ក)។ ៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រៀងរបាយការណ៍ ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៦ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកោះកុង។៥- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយ
ការណ៍ ប្រចាំខែធ្នូ ឆ្នាំ២០១៦ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ៦- បញ្ហាផ្សេងៗ៕
ដោយ អ្នកស្រី ៖ ង៉ែត សុគន្ធី