គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

តើលោក ម៉េង វិមានតារា មិនបង្ក្រាបសង្វៀនជល់មាន់នៅក្រោយសួនការណាឌីយ៉ា មូលហេតុអ្វី…???

តើលោក ម៉េង វិមានតារា មិនបង្ក្រាបសង្វៀនជល់មាន់នៅក្រោយសួនការណាឌីយ៉ា មូលហេតុអ្វី…???

ភ្នំពេញ:មានមហាជនជាច្រើនកំពុងតែឆ្ងល់ថាហេតុអ្វីបានជាលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោក ម៉េង វិមានតារា អធិការ​ខណ្ឌ​មានជ័យ ​​មិនហ៊ាន​បង្ក្រាប​សង្វៀន​ជល់មាន់នឹងល្បែងអាប៉ោងក្នុងដែនដីរបស់ខ្លួន…?។ប្រភពពីប្រជាពលរដ្ឋជាច្រើនបានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា៖នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ សង្វៀន ជល់មាន់ នឹងល្បែងអាប៉ោងនៅខាងក្រោយសួនការណាឌីយ៉ានេះគឺបើកលេងជាយូរណាស់មកហើយតែមិនដែលឃើញមានសមត្ថកិច្ចណាចុះបង្ក្រាបឡើយគឺបើកលេងបានដោយសេរី។ តែ​មាន​ពេល​ខ្លះក៏មានសមត្ថកិច្ច ចុះ​មក​បង្ក្រាប​ដែរ​តែបានមួយ​ថ្ងៃក៏​បើកលេងវិញដដែលនេះ ហើយជាចម្ងល់របស់ពួកគាត់ ហើយ​បានដាក់ការសង្ស័យថា៖ទីតាំងល្បែងមួយនេះប្រហែលជាមានខ្នងបង្អែកនៅពីក្រោយហើយទើបអាចបើកលេងវិញបានស្រួលៗបែបនេះ។

ប្រភពនោះបានបន្តទៀតថា៖ជារៀងរាល់ថ្ងៃគឺមានក្រុមអ្នកញៀនល្បែងជាច្រើនដែលខ្លះមកពីតាមខេត្តនានាដោយមានវេចមាន់មកជាមួយតែម្តងហើយបើចំពោះអ្នកដែលរស់នៅក្បែរនោះវិញគឺតែងតែមានសំលេងរំខានដោយមានសំលេងហ៊ោរកញ្ជ្រៀវបែបអនាធិបតេយ្យបំផុត។ ហើយ​ក្នុងនោះ​ដែរពួកគាត់​ក៏មានការព្រួយបារម្មណ៍ចំពោះភាពអសន្តិសុខផ្សេងៗដែលនិងអាចកើតមានព្រោះពួកគាត់ចំណាំមើលថាកន្លែងណាដែលមានល្បែងស៊ីសងនោះនិងអាចកើតមានអំពើចោរកម្មផ្សេងៗជាក់ជាមិនខាន។ ហើយម្យ៉ាងវិញទៀតបើពាក្យថា៖ភូមិឃុំមាន សុវត្ថិភាព០៩ចំណុចវិញនៅតាមប៉ុស្តិ៍នគរបាលមួយណាក៏មានបិតលើជញ្ជាំងដែរ តែដោយឡែកមិនឃើញអនុវត្តន៍សោះ។សូមបញ្ជាក់ថា៖កន្លែងល្បែងស៊ីសងនោះគឺមានទីតាំងស្ថិតនៅខាងក្រោយសួនការណាឌីយ៉ា ក្នុងភូមិដំណាក់៣ សង្កាត់​ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ។ជាប់នឹង​ព្រំប្រទល់​ខណ្ឌ​ពោធិ៍​សែន​ជ័យ នឹង ខណ្ឌមានជ័យ។ ដើម្បីអោយមាន សុវត្ថិភាព ក្នុងភូមិឃុំដូចពាក្យថា៖( ភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ក្នុងនាមពួកគាត់ជាប្រជាពលរដ្ឋសូមសំណូមពរដល់លោក ស ថេត ស្នងការរាជធានីភ្នំពេញ​និង លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ សូម លោកទាំងពីរមេត្តា​មាន​វិធាន​ការទប់​ស្កាត់និងបង្ក្រាបល្បែងស៊ីសងដើម្បីអោយមានសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋនឹងភាពជឿជាក់ទៅលើសមត្ថកិច្ចដែលជាឪពុកម្តាយក្នុងទឹកខណ្ឌមានជ័យ។

ជុំវិញករណីល្បែងស៊ីសងខាងលើនេះអង្គភាពយើងនៅមិនទាន់មានការបំភ្លឺពីខាងលោកអភិបាលខណ្ឌនិងអធិការខណ្ឌមានជ័យនៅឡើយទេ។ពីព្រោះមិនមានលេខទូរស័ព្ទទំនាក់ទំនង អង្គភាពយើងខ្ញុំនឹងរង់ចាំការបំភ្លឺពីគ្រប់គាគីពាក់ព័ន្ធនៅពេលក្រោយ ស្រប​តាមច្បាប់​ស្តីរបបសារព័ត៌មាន​ស្របនៃព្រះរាជា​ណាចក្រកម្ពុជា៕(នៅមានបន្ត)ដោយ៖(យាយពេញ)

1

22

Filed in: សន្តិសុខ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |