កោះកុង: នៅរសៀលថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៧ នៅមន្ទីព័ត៌មានខេត្តកោះកុង មានបើកកិច្ចប្រជុំ
ដើម្បីពង្រឹងការគ្រប់គ្រងមន្ត្រីរាជាការ ក្នុងអង្គភាពឲ្យបាន ល្អ និងពិភាក្សាដើម្បីកែលម្អរាល់ចំណុច
ខ្វះខាតនិងអសកម្មនានាដែលធ្លាប់មានកន្លងមកនិងផ្សព្វផ្សាយបញ្រ្ជាបអំពីផែនការរបស់រាជ
រដ្ឋាភិបាលកម្ពុជាស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ដែលអនុវត្តចាប់ពី
ថ្ងៃទី០១ ខែមករា ដល់ ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៧ ដល់មន្ត្រីក្រោមឱវាទ។
និងណែនាំមន្ត្រី ពិសេសមន្ត្រីវ័យក្មេងឲ្យស្គាល់នូវអត្ថន័យ៧មករា និងជម្រុញឲ្យចូល
រួមអបអរសាទរទិវា ជ័យជំនះ ៧ មករា ១៩៧៩- ៧ មករា ២០១៧ ឲ្យបានច្រើនកុះករ ។
សូមជម្រាបថា នៅខេត្តកោះកុងមានប្រារព្វមិទ្ទិញ និងគ្រោងធ្វើឡើងនៅថ្ងៃទី ១៤ ខែមករា
ខាងមុខនេះ ពិធីនោះក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ដោយង៉ែត សុគន្ធី