ព្រះសីហនុៈក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ តាំងពីមានកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុកព្រៃនប់ និង កងរាជអាវុធហត្ថ ខេត្ត ព្រះសីហនុ បានធ្វើសកម្មភាព ឈូសឆាយផ្ទះសម្បែង ចំការដំណាំ និង មានការវាយចាប់ចង ដាក់គុក ដាក់ច្រវ៉ាក់ បិទផ្លូវ បិទច្រក ហ៊ុំព័ទ្ធទីតាំង ភូមិរបស់ពលរដ្ឋ នៅចំណុចជ្រលងភ្នំត្បែង ចំណុច តាបិន ចំណុច ១៩ ក្នុងភូមិសាស្ត្រភូមិស្មាច់ដែង ឃុំ រាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុអស់រយៈពេល១សប្ដាហ៍មកនេះ ធ្វើឲ្យស្ថានភាព រស់នៅរបស់បងប្អូនពលរដ្ឋមានការ ភិតភ័យតក់ស្លុតជួបការលំបាកយ៉ាងខ្លាំងដោយខ្វះស្បៀងអាហារហូបចុកប្រចាំថ្ងៃ អ្នកជម្ងឺឈឺស្កាត់ ពួកគាត់មិនហ៊ានដឹកយកអ្នកជម្ងឺចេញទៅព្យាបាលបាន រហូតធ្វើឲ្យពលរដ្ឋម្នាក់ឈ្មោះ ជី ស៊ាម អាយុ៦៤ឆ្នាំភេទស្រី រស់នៅចំណុច១៩ក្នុងភូមិសាស្ត្រខាងលើនេះ បានស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី ១២ខែមករាឆ្នាំ២០២០យ៉ាងអណោចអធ័មបំផុត។ សូមបញ្ជាក់ថា លោកយាយបានរស់នៅទីនេះ អស់រយៈពេលជាង២០ឆ្នាំមកហើយ លុះនៅពេលថ្មីៗនេះអាជ្ញាធរបានឈូសកម្ទេចផ្ទះសម្បែងនិងដំណាំដាំដុះ របស់គាត់ខ្ទេចខ្ទី ហើយពួកគាត់រស់នៅក្រោមថង់កៅស៊ូ ហាលភ្លៀងហាលខ្យល់ជីវភាពខ្សត់ខ្សោយ អស់សង្ឃឹមបាក់ទឹកចិត្ត ដោយការគំរាមកំហែង ពីអាជ្ញាធរគ្រប់ពេលវេលាទើបធ្វើឲ្យគាត់ស្លាប់បាត់បង់ជីវិតយ៉ាងដូច្នេះ៕
0
គួរឲ្យសង្វេគណាស់ស្ត្រីវ័យ៦៤ឆ្នាំម្នាក់ ស្លាប់យ៉ាងវេទនាក្រោយពីសមត្ថកិច្ចវាយកំទេចផ្ទះដែលគាត់រស់នៅ!
Filed in: សន្តិសុខ