ខេត្តកោះកុង:នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តមទៀ វិញ មេបញ្ជាការកងទ័ព ជើងទឹក និងជាក្រុមការងារចុះជួយថ្នាក់កណ្ដាលបាន ធ្វើកិច្ចសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នាពេលនោះដែរ ឯកឧត្តម និងមានធ្វើ ការចែកអំណោយដល់ប្រជាពលរដ្ឋនិងសិស្សចំនួន ២៣៩នាក់ ដោយមិនបានប្រកាន់និនការនយោ បាយឡើយ. ។
នៅពេលនោះប្រជាពលរដ្ឋម្នាក់ៗទទួលបានអង្ករ២០ គីឡូ ក្រាមសារ៉ុង០១និងថវិការចំនួន២មឺុនរៀល ចំណែកសិស្សទទួលបានសៀវភៅ២ក្បាលនិងថវិការ ២ពាន់រៀលផងដែរ។
ឆ្លៀតឱកាសនោះឯកឧត្តមក៏បានរៀបចំពិធីសូត្រមន្តសែនព្រេនតាមព្រះពុធសាសនាដល់មិត្តសំលាញ់ទាំង១០នាក់ដែលបានពលីជីវិតនៅលើទីតាំងភូមិកោះប៉ោនេះផងដែរ។
នៅគ្រានោះ ឯកឧតម្តបានថ្ថ្លែងរំលឹកខ្លីៗដល់ប្រជា ពលរដ្ឋអោយដឹងថាដីខ្សាច់នៅក្នុងព្រែកភូមិកោះប៉ោយើងត្រូវបានគេបូមយកទៅលក់នៅឯក្រៅប្រទេស អស់ហើយ។ ដោយងែត សុគន្ធី