ខេត្តបន្ទាយមានជ័យ៖ពលករចំណាកស្រុកជាជនជាតិខ្មែរ១២នាក់ក្នុងនោះស្ត្រី១បាន ស្លាប់និង របួស ធ្ងន់ស្រាយ១១នាក់បន្ថែមទៀតដោយគ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្ត បុក និង រថយន្ត ខ្ទេចអស់ទាំង២គ្រឿងនៅវេលាម៉ោង ១០ព្រឹក ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅម្ដុំផ្លូវជាតិអេសៀររ៉ាត់ត ភូមិ៤ សង្តាត់ថាឆាង ស្រុកបាងក្លាំ ខេត្តសុងក្លា ភាគខាងត្បូងនៃ ប្រទេសថៃ។ សមត្ថកិច្ចថៃបានរាយការណ៍ប្រាប់សមត្ថកិច្ចខ្មែរឲ្យដឹងថានៅមុនពេលកើតហេតុនោះរថយន្តឈ្នួលរបស់ជនជាតិថៃបានធ្វើដំណើរទៅទទួលពលករខ្មែរចំនួន១២នាក់ ពីព្រុំដែនស្រុកអារញ្ញយ៉ាប្រាថេត ដេីម្បីបន្តដំណើរទៅខេត្តសង់ក្លា ប៉ុន្ដែអកុសលរថយន្តឈ្នួលខាងលើបើកក្នុងល្បឿនផ្តាច់ព្រលឹងបានជ្រុលទៅបុកគូទរថយន្តសណ្ដោងតាមផ្លូវបណ្ដាលឲ្យមានមនុស្សស្លាប់១នាក់ស្រី និងរបួស ធ្ងន់ស្រាល១១នាក់ទៀត។សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថាជនរងគ្រោះត្រូវបានសមត្ថកិច្ចថៃបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យបាងក្លាំ និងមនន្ទីរពេទ្យហាតយ៉ៃខេត្ដសង់ក្លាភ្លាមៗផងដែរ។ចំណែកសពសមត្ថកិច្ចថៃកំពុងធ្វើការទំនាក់ទំសមត្ថមិច្ចខ្មែរដឹកសពប្រគល់ទៅឲ្យគ្រួសារសពយកទៅធ្វើបុណ្យនៅស្រុកកំណើត រឺឯរថយន្តសមត្ថកិច្ចយកទៅដោះស្រាយតាមនិតិវិធីច្បាប់របស់ថៃហើយ៕
0
ពលករចំណាកស្រុកនៅថៃ ស្លាប់ស្រីម្នាក់ របួស១១នាក់ រវាងរថយន្តបុកគ្នាក្នុងទឹកដីថៃ តតែសុទ្ធតែជនជាតិខ្មែរទាំងអស់
Filed in: សង្គម