ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគំតន្ត្រី “Melodies of Friendship” ដើម្បីអបអរសាទរខួបការទូតលើកទី ៧០ រវាងកម្ពុជា-ថៃនៅសាលសន្និសីទចតុមុខកាលពីថ្ងៃទី ១១ ខែកុម្ភៈ។
នៅក្នុងពិធីប្រគំតន្ត្រីនាពេលនោះមានការប្រគំតន្ត្រី Jazz Ensemble of the Thailand Philharmonic Orchestra ជាមួយនឹងបទភ្លេង និងចម្រៀងល្បីៗ ប្រគំថ្វាយ និងជូនទស្សនិកជនទស្សនាដែលក្នុងនោះរួមមានស្នាព្រះហស្តព្រះរាជនិពន្ធពីរោះៗជាច្រើនរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងអតីតព្រះមហាក្សត្រថៃ Bhumibol Adulyadej៕