ខេត្តកណ្តាលៈ នៅវេលាម៉ោង ៦និង៥០នាទីព្រឹកថ្ងៃ ពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែ កុម្ភ: ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចស្តុបព្រែកហូរ ផ្លូវជាតិលេខ២ កែងផ្លូវលេខ១១៥ ភូមិ តាក្តុលត្បូង សង្កាត់ ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកទឹក នឹង ម៉ូតូកង់បី។រថយន្តបង្កម៉ាក NISSAN DIESEL ស៊ីទែនដឹកទឹក ពណ៌ស គ្មានផ្លាកលេខ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (រត់គេចបាត់ពីកន្លែងកើតហេតុ)។ ជនរងគ្រោះឈ្មោះ ជា សុផាត ភេទប្រុស អាយុ ៣៨ឆ្នាំ ស្លាប់ ជាអ្នកបើកបរកង់បី មានអ្នករួមដំណើរចំនួន៣នាក់៖
១/ឈ្មោះ ស៊ី នាង ភេទស្រី អាយុ ៣៨ឆ្នាំ មានផ្ទៃពោះ (រងរបួសធ្ងន់ )ត្រូវជាប្រពន្ធ ។២/ឈ្មោះ ហៃ យូប៊ិន ភេទស្រី អាយុ ៣ឆ្នាំ (ស្លាប់) ត្រូវជាកូន។
៣/ឈ្មោះ ហៃ យូហួរ ភេទប្រុស អាយុ ៧ឆ្នាំ (រងរបួសស្រាល) ។ដំណើររឿង៖ មុនពេលកើតហេតុរថយន្តបង្ក បើកបរក្នុងទិសដៅពីលិចមកកើតរួចបត់ស្តាំទៅទិសខាងត្បូងត្រង់ចំណុចផ្លូវកោង និងល្បឿនលឿនបណ្ដាលឲ្យក្រឡាប់សង្កត់ពីលើម៉ូតូកង់បង់បី (Pass App) ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1AF-8493 កំពុងឈប់ស្តុបក្នុងទិសដៅពីត្បូងទៅជើងនឹងសង្កត់ពីលើម៉ូតូចំនួន០២គ្រឿងទៀតបង្កឲ្យអ្នកបើកបររងរបួសស្រាលព្រមទាំងក្រឡាប់សង្កត់ពីលើសំយ៉ាបផ្ទះពលរដ្ឋរងការខូចខាតផងដែរ។មូលហេតុ៖ អ្នកបើកបរលឿនត្រង់ចំណុចផ្លូវកោង និងដាច់ហ្រ្វាំង។ក្រោយកើតហេតុសមត្ថកិច្ចចុះដល់ទីតាំងសម្រួលចរាចរណ៍នឹងធ្វើការបញ្ជូនជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមនីតិវិធី៕( តាខ្មៅ).