ខេត្តរតនគីរី ៖ មេឈ្មួញឈើដ៏ធំពីរនាក់ប្តីប្រពន្ធ ប្តីឈ្មោះ ផុន និងប្រពន្ធឈ្មោះ ច្រិប ដែលល្បីឈ្មោះ ខាងទិញព្រៃ សហគមន៍រាប់ពាន់ហត្ថចាប់ពីស្រុកអូយ៉ាដាវ រហូតមកទល់នឹងស្រុកលំផាត់ ដែលមានប្តីជាមេប៉ុស្តិ៍ខ្លាធំរបស់វរៈការពារព្រំដែនគោកលេខ623 ។
បើតាមប្រវត្តិរបស់មេឈ្មួញឈើទាំងពីរនាក់ប្តីប្រពន្ធនេះជាច្រើនឆ្នាំមកហើយ គាត់បានទិញព្រៃឮសហគមន៍ ហើយដាក់កម្មករ និងគ្រឿងចក្រជាច្រើននៅក្នុងព្រៃនោះ មានទាំងជនជាតិវៀតណាមខុសច្បាប់ជាច្រើននាក់ នៅក្នុងព្រៃ ដើម្បីកាប់ឈើដឹកទៅប្រទេសវៀតណាម ជាក់ស្តែងថ្មីៗនេះ គាត់ទើបតែទិញព្រៃសហគមន៍ ក្នុងឃុំសេដា ស្រុកលំផាត់ ខេត្តរតនគីរយ៉ាងគគ្រឹកគគ្រេ ងដោយគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ សូម្បីតែយកភ្នែកមើលក៏មិនហ៊ានផង ។
បើតាមប្រភពពីប្រជាពលរដ្ឋលួចខ្សឹបប្រាប់អ្នកសាព័ត៌មានយើងថា សព្វថ្ងៃនេះមេឈ្មួញដុះស្លែទាំងពីរនាក់ប្តីប្រពន្ធ កំពុងតែនាំគ្រឿងចក្រជាច្រើនគ្រឿង និងដាក់កម្មករថែមយ៉ាងច្រើន ដើម្បីកាប់យកឈើអោយឆាប់អស់ក្នុងពេលឆាប់ៗ កុំអោយពិបាកក្នុងការរត់ការសមត្ថកិច្ចច្រើនលើកច្រើនសារ ដែលគេថា សង្ស័យមានការឃុបឃិតគ្នាជាលក្ខណៈប្រពន្ធ័ នៅក្នុងស្រុកអូយ៉ាដាវ និងស្រុកលំផាត់ ហើយឈើដែលកាប់ហើយ ត្រូវបានដឹកជញ្ជូនទៅប្រទេសវៀតណាម តាមច្រក ខ្លាធំ ដែលជាច្រកដែលគ្រប់គ្រងដោយលោក ផុន ដែលជាប្តីរបស់ឈ្មោះ ច្រិប មេឈ្មួញរកស៊ីឈើប្រណិតដឹកចេញទៅប្រទេសវៀតណាមយ៉ាងរលូន សមត្ថកិច្ចជាច្រើននាំគ្នាបិទភ្នែក ។
ប្រភពជាច្រើនពីឈ្មួញឈើរកស៊ីឈើមួយចំនួនបានឲ្យដឹងថា នៅថ្ងៃ៧ ខែមករា ឆ្នាំ២០១៧ សមត្ថកិច្ចច្រកទ្វាព្រំដែនអូរយ៉ាដាវ មិនអនុញាតឲ្យឈ្មួញរកស៊ីឈើចេញទេ ដោយផ្អាក តាំងពីថ្ងៃទី៦ មករា មកម្ល៉េះ ។
ប្រភពមួយចំនួនទៀតបានលើកឡើងថា គេឃើញមានឈ្មួញឈើដឹកជញ្ជូនឈើបាន រាល់ថ្ងៃហើយអ្នករកស៊ីតូចតាចគេឲ្យផ្អាកគឺផ្អាកហើយ ។ ក្នុងការដឹកជញ្ជូនឈើប្រណិត ដល់ព្រំដែនវៀតណាម មិនឃើញជំនាញមេព្រៃតាមស្រុកឃាត់ ឬទប់ស្កាត់ទេជា ពិសេសលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត រតនគិរី បិទភ្នែកដេកលក់មិនបង្ក្រាបតែម្តង ៕
នៅមានផ្សាយបន្តបន្ទាប់ទៀតបើឈ្មួញនៅតែកាប់ឈើខុសច្បាប់