បន្ទាយមានជ័យៈបុរសម្នាក់កំពុងរាំកំសាន្តផឹកស៊ីសប្បាយជាមួយមិត្តភក្តិស្រាប់តែ ប្រពន្ធបានចូលទៅចាប់ទាញស្លឹកត្រចៀក ប្ដីនឹកស្មានថាខ្នាញ់ចង់ថើបក៏ងាកក្បាលទៅរក ស្រាប់តែស្ត្រីជាប្រពន្ធអារ.កនិងផ្លែឡាម បណ្តាលឲ្យរយះ ក.កចេញឈាមជោគខ្លួនដួលសន្លប់នៅនឹងកន្លែង ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។បុរសរងគ្រោះជាប្តីឈ្មោះ គុជ អាយុ៤១ឆ្នាំ ។ ឯជនដៃដល់ជាប្រពន្ធឈ្មោះទឹម ម៉ៅ អាយុ៣២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។មុនពេលកើតហេតុ បុរសជាប្តីកំពុងផឹកស៊ី រាំលេងសប្បាយជាមួយអ្នកភូមិ ស្ត្រីជាប្រពន្ធបានដើរទៅជិតប្តី ហើយចាប់ទាញស្លឹកត្រចៀក ពេលនោះប្តីស្មានតែប្រពន្ធចាប់ទាញស្លឹកត្រចៀកក្នុងន័យខ្នាញ់ចង់ថើប ក៏ងាកក្បាលទៅរក ស្រាប់តែស្ត្រីជាប្រពន្ធទាញឡាមមកអារ.ក បណ្តាលឲ្យចេញឈាមជោគពេញខ្លួនដួលសន្លប់នៅនឹងកន្លែង ត្រូវបានអ្នកភូមិដឹកបញ្ជូនទៅមណ្ឌលសុខភាពអូរបីជាន់ដើម្បីជួយសង្រ្គោះ តែដោយឈាមនៅតែហូរខ្លាំង បុគ្គលិកមណ្ឌលអូរបីជាន់ បានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។ក្រោយពេលកើតហេតុ ស្ត្រីជាប្រពន្ធត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ ឃាត់ខ្លួនយកទៅសួរនាំ។ស្ត្រីជាប្រពន្ធបានសារភាពថា មូលហេតុដែលខ្លួនយកផ្លែឡាមអារកប្តីនោះ ព្រោះតែខ្លួនស្រវឹងស្រា ហើយប្រចណ្ឌប្ដី រួមទាំងគ្មានលុយចាយផងនោះហើយក៏ មានចិត្តខឹងនឹងប្តី ក៍យកដងឡាមនិងមានជាប់ស្រាប់ អារ.កប្តីលេងក៏ជ្រុលដៃបន្តិចបណ្តាលអោយរយះ ក.ករ ចេញឈាមតែម្ដងហើយខ្លួនមិននឹកស្មានថាដល់ថ្នាក់នេះសោះ៕ដោយ៖( ចំប៉ាប៉ោយប៉ែត)