គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ល្បែងស៊ីសងភ្នាល់ចាក់បាល់តាមប្រព័ន្ធអនឡាញក្បែរស្តង់ជ្រូកនៅតែមានសក្មភាពដដែល ខណៈពេលសមកិច្ចពាក់ព័ន្ធមិនបង្កាបសង្ស័យខ្លាចបាត់ចំណូល!!!

ល្បែងស៊ីសងភ្នាល់ចាក់បាល់តាមប្រព័ន្ធអនឡាញក្បែរស្តង់ជ្រូកនៅតែមានសក្មភាពដដែល ខណៈពេលសមកិច្ចពាក់ព័ន្ធមិនបង្កាបសង្ស័យខ្លាចបាត់ចំណូល!!!

បន្ទាយមានជ័យៈ ល្បែងស៊ីសងភ្នាល់ចាក់បាល់តាមប្រព័ន្ធ អន​ឡាញដុះស្លែគ្មានច្បាប់មួយកន្លែងនៅក្រុងប៉ោយប៉ែតបើក​លេង​​យ៉ា​ង​អនាធិបតេយ្យ។ប៉ុន្តែលោក គាត់ ហ៊ុល អភិបាល​ក្រុងនឹងកម្លាំង​ទាំង​ពីរប្រភេទ​ហាក់គ្មាន​ចំណាត់​ការក្នុង​មូល​ដ្ឋានក្រុងនិងអធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត មិន​មាន​ចំណាត់ការទប់ស្កាត់ បង្ការ បង្ក្រាបសោះ ឬមួយខ្លា​ចបាត់​ចំណូលចំពោះបនល្បែងនេះ។

បើតាមការសង្កេតឃើញមានបើកលេងចាក់(ភ្នាល់បាល់) តាមប្រព័ន្ធអនឡាញបើកលេងបានដោយរលូនគួរំលឹកផងដែរថាទោះបីជាមានសារចរាចរណ៍ណែនាំពីរាជរដ្ឋាភិបាលកម្ពុជា អោយបិទក៏ដោយ​​ ​​តែឡែកនៅទីតាំងមួយនេះនៅតែបន្ត ដដែលដែលមានទីតាំងទល់មុខស្តង់ជ្រូក ស្តិត​នៅភូមិ​ប៉ាលិ​លេយ្យ ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតនោះបានអោយអង្គភាពយើងដឹងថា៖បនល្បែងមួយនេះគឺភ្នាល់ចាក់បាល់ទាត់តាមប្រព័ន្ធអនឡាញ នៅតែ​អាច​បើក​លេង​បាន​ដោយ​មិនរំខានដល់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធក្រុងប៉ោយប៉ែត ឡើយ​​​ហើយនៅតែរក្សាភាពស្ងៀមស្ងាត់បានដ៏ដែរ។

ប្រភពគ្រប់មជ្ឈដ្ឋានរស់នៅក្រុងប៉ោយប៉ែត បាននាំ​គ្នារិះគន់​យ៉ាងចាស់ដៃនៅតាមហាងកាហ្វេថា ឃើញ​តែ​សមត្ថ​កិច្ច​ជំនាញ​​ពាក់ព័ន្ធមិន​បង្ក្រាប។ ​ដូច្នេះ​វាកើតឡើងនូ​វអំពើចោរ​កម្មផ្សេងៗដូចជា៖(លួច,ឆក់ប្លន់,គាស់ផ្ទះ,ជក់ថ្នាំញៀន) ។ ប្រភពអ្នករិះគន់បន្តថា៖ កត្តាដែលសំខាន់ ជា​ពិសេស ល្បែង​ភ្នាល់តាមប្រព័ន្ធអនឡាញ មិនដែល​ឃើញមាន អាជ្ញា​ធរសមត្ថ​កិច្ចជំនាញពាក់ព័ន្ធក្រុងប៉ោយប៉ែត ចុះបង្ក្រាបទេ តើឯ​ណាទៅភូមិឃុំមានសុវត្ថិភាព៩ចំនុច នោះ​បើបន​ល្បែង​បើកលេងយ៉ាងដូច្នេះនោះ….???។ប្រភពក្រុមអ្នករិះគន់ដ៏ដែលបន្ថែមថា៖ ឬមួយអស់លោកសមត្ថកិច្ចជំនាញពាក់ព័ន្ធ ចាត់​ទុក​ បទបញ្ជាររបស់ថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា អត់​មានប្រសិទ្ធភាព ឬ​ក៏អស់​លោកមិ​​នបង្កាប​បណ្តែត​បណ្ដោយអោយចំនុចទី៥ កើត​មានឡើងរាប់ឆ្នាំបែបនេះ។ មតិប្រជាពលរដ្ឋដែលស្អប់ខ្ពើមល្បែងស៊ីសងនៅក្រុងប៉ោយប៉ែត បន្តថា៖ តើលោក​ អ៊ុំ រាត្រី អភិបាល នៃ​គណៈអភិ​បាល​ខេត្ត​បន្ទាយមានជ័យ បានជ្រួតជ្រាបរឿងករណីខាងលើដែរឬទេ? ឬមួយលោក បានដឹងហើយ ឬ ធ្វើជាមិនដឹង  ទុកឲ្យល្បែង ល្បែងស៊ីសងមួយនេះ(អនឡាញ) នៅតែដំណើរការ។ទោះជាយ៉ាងប្រជាពលរដ្ឋសង្ឃឹមថា៖  លោក  អ៊ុំ រាត្រី គួរតែ​ដាក់ការស៊ើបអង្កេតទៅលើ អាជ្ញាធរមូលដ្ឋានក្រុង និង​សមត្ថកិច្ចជំនាញពាក់ព័ន្ធបីស្ថាប័ន ក្រោមឱវាទរបស់លោក  អោយបានស៊ីជម្រៅ ក្នុង​រឿងមិន​បង្ក្រាប​បនល្បែង​ស៊ីសងនេះ៕ដោយ៖​( យាយម៉ៅប៉ោយប៉ែត)

001

jk

 

 

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |