ខេត្តបន្ទាយមានជ័យ៖ យោងតាមប្រភពព័តមានបឋមអោយដឹងថាកាល ពីយប់ថ្ងៃទី០២ ខែ ឧសភា ឆ្នាំ២០២០នៅវេលាប្រហែលម៉ោងជាង១ រំលងអធ្រាត ឈានចូលថ្ងៃទី០៣ ឧសភា ឆ្នាំ២០២០ នៅក្រុងប៉ោយប៉ែត ស្ថិតតាមផ្លូវនាគទិព្វ២ ម្តុំផ្លូវស្តង់តាងួន ជិតទីតាំងលក់រថយន្ត សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មានករណីបាញ់ ៤គ្រាប់បណ្តាលបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាមជាមួយម៉ូតូ ០១ គ្រឿង មិនទាន់ដឹងមូលហេតុនៅឡើយ ។អំពើបាញ់ប្រហារនេះ ពីសំណាក់ជនមិនស្គាល់មុខបានបាញ់ទៅលើជនរងគ្រោះត្រូវជាច្រើនគ្រាប់។
បើយោងតាមប្រភពប្រជាពលរដ្ឋរស់មៅក្បែរកន្លែងកើតហេតុបាននិយាយ ពួកគាត់ភ្ញាក់ផ្អើលទាំងអាធាត្រ លឺសូរសម្លេងផ្ទុះជាគ្រាប់ ប៉ន្តែពួកគាត់មិនដឹងថា សម្លេងផ្ទុះជាអ្វីទេ ហើយកមិនដឹងថាមានស្លាប់ឡើយ ។ សូមបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះថា ៖ឈ្មោះហៀង សុគន្ធារ៉ា អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅដីថ្មី ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។
បើយោងតាមប្រភពពីសមត្ថកិច្ចក្រុងប៉ោយប៉ែត បាននិយាយថា៖ការបាញ់ប្រហារនេះមិនទាន់ដឹងហេតុពីមូលហេតុនៅឡើយទេ ទើបធ្វើឲ្យស្លាប់ជនរងគ្រោះបែបនេះ ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចកំពុងតែធ្វើស្រាវជ្រាវ ដើម្បីតាមចាប់ជនល្មើសយកមកផន្ទនាទោសតាមចច្បាប់ ៕(ព័ត៌មានបឋម) ដោយ៖ចំប៉ាប៉ោយប៉ែត.