គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នែ អធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានធ្វើកាបង្រ្កាបស្រ្តីម្នាក់និងគ្រឿងញៀនជាច្រើនកញ្ចប់

កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នែ អធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានធ្វើកាបង្រ្កាបស្រ្តីម្នាក់និងគ្រឿងញៀនជាច្រើនកញ្ចប់

បាត់ដំបង​ ៖​ កាលពីថ្ងៃ ច័ន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៥:៣៥នាទី នៅចំណុចក្រុមទី៣០ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្រោមការចង្អុលបង្ហាញរបស់ លោក អ៊ុច សុខខុន  ស្នងការនគរបាលខេត្តបាត់ដំបង និង​ ក្រោមការណែនាំ​ លោក កុយ ហៀង ស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន។

លោក វរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន សហការកំលាំងអន្តរាគមន៍ នែ អធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានធ្វើកាបង្រ្កាប០១ ករណី ក្នុងបទល្មើសជាក់ស្តែង ពីបទ រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០1 នាក់ ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖

១ ឈ្មោះ វិន តឿ ហៅ យាយតឿ,យាយសក់ស ភេទស្រី អាយុ ៧៤ឆ្នាំ មានទីលំនៅ ក្នុងភូមិកំពង់ក្របី  សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំង ខេត្តបាត់ដំបង។

វត្ថុតាង: ថ្នាំញៀនម៉ាទឹកកក(ICE) ចំនួន៤ ថង់ ទម្ងន់ ១៦.៥៨ ក្រាម ទាំងសំបក និងកូនថង់សំរាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួន។វត្ថុតាងនិងជនសង្ស័យបានបញ្ជូនទៅការិយាល័យគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ៖( តាដំបងក្រញូង).

០០១ ០០៣ ០០៤

Filed in: គ្រឿងញៀន

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |