បាត់ដំបង ៖ កាលពីថ្ងៃ សៅរ៍ ១១កើត ខែ ពិសាខ ឆ្នាំ ជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២០ វេលាម៉ោង ០៥ និង ១០ នាទី អនុវត្តតាមកាណែ នាំរបស់លោក អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជារបស់លោក កុយហៀង ស្នងការរងផែនផ្នែកប្រឆាំងគ្រឿងញៀន លោក សេនីយ៍ទោ សុខ សារិន អធិការនគរបាលស្រុកបវេល ដឹកនាំកម្លាំងផ្នែកជំនាញអធិការដ្ឋានរួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃខ្ពស់ចុះប្រត្តិបត្តិការបង្រ្កាបករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ ករណី នៅចំណុចភូមិព្រៃខ្ពស់ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។ -ក្នុងករណីនេះសមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់គឺ៖១-ឈ្មោះ ជុំ សិត ហៅ ប្រុស ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិ ថ្មី ឃុំ ក្តុលតាហែន ស្រុក បវេល ខេត្ត បាត់ដំបង ។២-ឈ្មោះ រិន អឿន ភេទស្រី អាយុ ៧០ ឆ្នាំ ទីលំនៅភូមិ ព្រៃខ្ពស់ ឃុំ ព្រៃខ្ពស់ ស្រុក បវេល ខេត្ត បាត់ដំបង ។៣-ឈ្មោះ ទូច សាន់ ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិ ព្រៃខ្ពស់ ឃុំ ព្រៃខ្ពស់ ស្រុក បវេល ខេត្ត បាត់ដំបង ។៤-ឈ្មោះ ធា ចាន់ថា ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិ ព្រៃខ្ពស់ ឃុំ ព្រៃខ្ពស់ ស្រុក បវេល ខេត្ត បាត់ដំបង ។-សមត្ថកិច្ចនគរបាលដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតាំហ្វេតាមីន(ម៉ាទឹកកក ICE) ចំនួន២៩ថង់ទម្ងន់៤,៩៤ក្រាម។ ២-ថង់សម្រាប់ច្រករំលែកថ្នាំញៀននិងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។ ក្រោយពេលសាកសួរស្រាវជ្រាវបច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាននគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញចាត់ការតាមនីតិវិធីនៃច្បាប់៕ ដោយ៖ (តាក្រញូង)

0
នគរបាលស្រុកបវេលបង្ក្រាបករណីគ្រឿងញៀនជាបន្តបន្ទាប់
Filed in: គ្រឿងញៀន







































