ខេត្តបាត់ដំបង៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២០នឹង១០នាទី ស្ថិតនៅក្នុងចំណុចភូមិ វត្តលៀប សង្កាត់ ចំការសំរោង ក្រុង បាត់ដំបង ខេត្ត បាត់ដំបង កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន រួមសហការណ៍ ជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាល ក្រុងបាត់ដំបង បានបង្រ្កាបករណីជួញដូររក្សាទុក នឹងដឹកជញ្ជូននូវសារធាតុញៀនក្នុងបទល្មើសជាក់ស្តែង។ កិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់គឺ៖១-ឈ្មោះ ប៊ុន សារិនកក្កដា ភេទប្រុសអាយុ៤៣ ឆ្នាំរស់នៅភូមិវត្តលៀប សង្កាត់ អូរចារ្យ ក្រុង បាត់ដំបង ខេត្ត បាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក( ICE)ចំនួន០១ថង់ ទម្ងន់១០០,១៨ក្រាម ២៖អាវុធខ្លីចំនួន០១ដើមប្រើ ហ្កាស់បាញ់គ្រាប់កង់ ៣៖ទូរស័ព្ទដៃចំនួន០១គ្រឿង ៤៖សៀវភៅបញ្ជីសម្រាប់ទូទាត់ចំនួន០១ ៥៖ដែកកេះចំនួន០២ជាសម្ភារ:សម្រាប់ជក់គ្រឿងញៀន។ មន្ត្រីជំនាញការិយាល័យជំនាញកំពុងសាកសួរស្រាវជ្រាវនិងរៀបចំបញ្ជូនទៅតុលាការដើម្បី ចាត់ការបន្តតាមផ្លូវច្បាប់៕ដោយ៖ ( តាដំបងក្រញូង).