បាត់ដំបង: នៅថ្ងៃ ព្រហស្បត្តិ ១រោច ខែ ពិសាខ ឆ្នាំ ជូត ទោស័ក ព. ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២០ វេលាម៉ោង០២ និង ០១ នាទី អនុវត្តតាមកាដឹកនាំរបស់លោក អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគបាល ខេត្ត បាត់ដំបង ក៏ដូចជាមតិណែនាំជំនាញពីលោក កុយ ហៀង ស្នងការរងផែនការងារគ្រឿងញៀននៃស្នងការដ្ឋាននៅចំណុចភូមិ កាប់គោថ្មី សង្កាត់ អូរចារ ក្រុង បាត់ដំបង ខេត្ត បាត់ដំបង កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿង ញៀននិងកម្លាំងអន្តរាគមន៍ប្រឆាំងបទល្មើសនៃស្នងការដ្ឋានដែលមានលោកវរសេនីយ៍ទោ សុខ និមល ជានាយការិយាល័យ បង្ត្រាបករណីជួញដូររក្សាទុកឬដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទ ល្មើសជាក់ស្តែង។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ ហ៊ាន រតនា ភេទ ប្រុស អាយុ ២៤ ឆ្នាំ រស់នៅ ភូមិអញ្ចាញ សង្កាត់ អូរចារ ក្រុង បាត់ដំបង ខេត្ត បាត់ដំបង។
– វត្ថុតាងចាប់យកបានរួមមាន៖១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ICEចំនួន០៣ថង់ ទម្ងន់២០,០៨ក្រាម ២-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ា WY ចំនួន១០គ្រាប់ទម្ងន់១,០៤ក្រាម៣-ជញ្ជីញសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១និងដែកកេះចំនួន០១។បច្ចុប្បន្នជនសង្ស័យត្រូវបានការិយាល័យជំនាញកំពុងសាកសួរស្រាវជ្រាវនិងរៀបចំបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តត៕ ដោយ ៖( សុធី ហេងរីឈុន)