ភ្នំពេញ ៖ នៅថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២០ វេលាម៉ោង១០:៣៥ នាទី ការិយាល័យស៊ើបអង្កេត និង អនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនជាតិនីហ្សេរីយ៉ា ចំនួន០២ នាក់ប្រុស ពីកម្លាំងអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ពីបទគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន នៅពេលដែល ក្រុមប្រត្តិបត្តការណ៍ចំរុះ បានចុះអនុវត្តត្រួតពិនិត្យជាតិអាកុល អាវុធជាតិផ្ទុះ និងរឹតបន្តឹងច្បាប់ចរាចរណ៍ដែរមានឈ្មោះដូចខាងក្រោយ៖
១.ឈ្មោះ EDOKPAYIMICHAEL RECHARD ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ០៩.០៤.២០១៦ តាមច្រកអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងធ្វើការ បច្ចុប្បន្នគ្មានការងារធ្វើ និងគ្មានលិខិតឆ្លងដែន។ ២.ឈ្មោះ EZIMS AKUM ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១.១១.២០១៦ តាមច្រកអាកាសយាន្ដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងធ្វើការ បច្ចុប្បន្នគ្មានការងារធ្វើ និងគ្មានលិខិតឆ្លងដែន។ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ កម្លាំងបានបញ្ជូនជនជាតិទាំង០២នាក់ខាងលើទៅពិនិត្យសុខភាព នៅមន្ទីពេទ្យរុស្សី ដើម្បីរកមេរោគកូវីដ-១៩ ជាលទ្ធផលអវិជ្ជាមាន។ជនជាតិទាំង០២នាក់ខាងលើ ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕ ដោយ (សុធី ហេងរីឈុន)