ខេត្តស្ទឹងត្រែងៈ រថយន្តសាំយ៉ុងដឹក សិប្បកម្មទ្វារ បង្អួចគ្មានច្បាប់អនុញ្ញាតមួយគ្រឿងលោតឆ័ត្រ ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តស្ទឹងត្រែង ស្ទាក់ចាប់បានកាល ពីវេលាម៉ោង ០២ និង ៣០ នាទីយប់ ត្រូវនិងថ្ទី១១ខែមិថុនា ឆ្នាំ២០២០។
ដឹកដោយ លោក អ/ឯ ជា សំណាង បង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត ចាប់បាននៅចំណុចអូរពងមាន់ ភូមិ រាជានុកូល សង្កាត់ ស្ទឹងត្រែង ក្រុង ស្ទឹងត្រែង វត្ថុតាង ចាប់ បានរួមមាន៖ ១/ រថយន្តចំនួន ០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌សពាក់ ផ្លាកលេខ ពេញភ្នំ2E. 3358 ២/ឈើអារប្រភេទលេខ១ . ផ្ចិត ទ្វានិងគ្រោងចំនួន ២៣៩សន្លឹកកន្ទុយ=៤. ២៣៣ម៉ែត្រត្រីគុណ ៣/ទូរស័ព្ទដៃ ០១គ្រឿងម៉ាក សាំសុងពណ៌ស្វាយលាយខ្មៅ៣/ប្រាក់ខ្មែរចំនួន ២០០. ០០០៛ ពីរ សែន រៀលបើតាមប្រភពព៍ត៌មាបានឲ្យដឹងថា៖រថយន្តដឹកសិប្បកម្មទ្វាបង្អួចអត់ច្បាបអនុញ្ញានេះគឺជារបស់មេឈ្មួញចាស់វស្សាម្នាក់មានឈ្មោះ(ចែមុំ)រស់នៅខេត្តស្ទឹងត្រែងដែលកន្លងមកធ្លាប់សមត្ថកិច្ចជំនាញចាប់និងធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសារមកហើយតែនៅមិនរាងចាលទាល់តែសោះ។ប្រភពព័ត៌មានបានបន្តទៀតថា៖ចំណែកអ្នកបើកបររថយន្តឲ្យមេឈ្មួញម្នាក់នេះឈ្មោះ លោក (នូ ផាន់ណា )ពេល លោក នូ ផាន់ណា ត្រូវបានសមត្ថកិច្ចធ្វើកាពិនិត្យកុសលវិច្ឆ័យទឹកនោម លទ្ធផលបានបញ្ជាក់ថា៖ លោក នូ ផាន់ណា បានប្រើប្រាស់នូវសារធាតុញៀន។បច្ចុប្បន្នឈើ នឹង រថយន្ត ប្រគល់អោយជំនាញ រដ្ឋបាលព្រៃឈើយកទៅរក្សាទុក ចំណែកអ្នកបើកបរ រថយន្តកសាងសំណុំរឿងបញ្ញូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ដោយ៖(តាផល្លា)