គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លោក នុត ពុធដារ៉ា អភិបាលរង ខេត្តកណ្ដាល ជំរុញអោយអភិបាលក្រុង/ ស្រុក និងមន្ទីរ អង្គភាព ពាក់ព័ន្ធ ត្រូវឆ្លើយតបនូវរាល់លិខិតរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធ នឹងការចុះផ្សាយរបស់សារព័ត៌មាន អោយបានលឿន និង ទទួលយកបាន!

លោក  នុត ពុធដារ៉ា អភិបាលរង ខេត្តកណ្ដាល ជំរុញអោយអភិបាលក្រុង/ ស្រុក និងមន្ទីរ អង្គភាព ពាក់ព័ន្ធ ត្រូវឆ្លើយតបនូវរាល់លិខិតរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធ នឹងការចុះផ្សាយរបស់សារព័ត៌មាន អោយបានលឿន និង ទទួលយកបាន!

004 005

ខេត្តកណ្តាលៈ លោក អភិបាលរងខេត្ត ជំរុញបែបនេះក្នុងកិច្ចប្រជុំកែសម្រួ លសមាសភាព ក្រុម ការ ងារ ដើម្បីពិនិត្យ ស្រាវជ្រាវ និងឆ្លើយតបនូវរាល់លិខិតរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធ នឹង ការចុះ ផ្សាយ  សារព័ត៌មាន និង ការបង្ហោះសារ ឬពាក្យបណ្ដឹង ចូលក្នុងបណ្ដាញសង្គមហ្វេសប៊ុករដ្ឋ បាល ខេត្ត និង កិច្ចប្រជុំត្រួតពិនិត្យ លើសៀវភៅផែនការ ត្រៀមបម្រុងឆ្លើយតបគ្រោះទឹកជំនន់ ក្នុង ខេត្ត កណ្ដាល កាលពីរសៀលថ្ងៃ ព្រហស្បតិ៍ ១២ កើត ខែអាសាឍ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ នៅសាលាខេត្ត កណ្ដាល។

លោក អភិបាលរង ខេត្តបន្តថា នៅពេលដែលរដ្ឋបាលខេត្តធ្វើលិខិតជូនគ្រប់អភិបាលក្រុង/ ស្រុក និង មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវចុះធ្វើការសិក្សាស្រាវជ្រាវ អោយបានច្បាស់លាស់ ហើយ ត្រូវធ្វើរបាយ ការណ៍ឆ្លើយបំភ្លឺមករដ្ឋបាលខេត្ត អោយបានត្រឹមត្រូវ យុត្តិធម៌ និងច្បាស់លាស់ ជាពិសេស ត្រូវចៀស វាងពាក់ព័ន្ធជាមួយជ្មួញ និងបទល្មើសក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះដែរ លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល បានស្នើសុំដល់កិច្ចប្រជុំ អោយ មានអភិបាលរង ក្រុង/ ស្រុក និង អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីទទួលផែនក្នុងការឆ្លើយតប នូវរាល់គ្រប់ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត អោយបានលឿន រហ័ស និងទទួលយកបាន។

ក្នុងឱកាសនោះដែរ លោក អភិបាលរងខេត្ត បានស្នើដល់ មន្ទីរអង្គភាពដែលមានលទ្ធភាព ក្នុងការ​ត្រៀម​​បម្រុងឆ្លើយតបគ្រោះទឹកជំនន់ ក្នុងខេត្តកណ្ដាល ត្រូវផ្ដល់ជូន​មន្ត្រីជំនាញ​ខេត្ត​អោយបាន​ទាន់​ពេលវេលា៕ដោយ៖ ( ​តាខ្មៅ).

001 003

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |