ខេត្តកណ្តាលៈ រថយន្តសង្រ្គោះថ្មីមួយគ្រឿង មានបំពាក់ឧបករណ៍សង្រ្គោះបឋមមួយកំផ្លេ ដែលជា អំណោយរបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង លោកជំទាវ ត្រូវបានប្រគល់ជូនដល់ លោក ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល ទុកសម្រាប់ប្រើប្រាស់នៅក្នុង អង្គភាពស្នងការដ្ឋាន ។
ពិធីប្រគល់នឹងទទួលនេះធ្វើឡើងស្នងការដ្ឋាននគរបាលខេត្ត កណ្តាល ព្រឹកថ្ងៃពុធ ១១ កើត ខែអា សាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែ កក្កដា ឆ្នាំ ២០២០ដោយលោក ឧត្តម សេនី យ៍ត្រី សំ អុន តំណាងបញ្ជាការដ្ឋានជាតិកម្លាំពិសេសប្រឆាំងភេរវកម្ម ជាអ្នកប្រគល់ ហើយ លោក ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ជាអ្នកទទួល ។
លោក ឧត្តមសេនីយ៍ត្រី សំ អុន តំណាងឲ្យបញ្ជាការដ្ឋានជាតិ កម្លាំពិសេសប្រឆាំភេរវកម្ម បាន អោយ ដឹងថា៖ រថយន្តសង្រ្គោះដែលជាអំណោយ របស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង លោក ជំទាវ នោះជាប្រភេទរថយន្តម៉ាកស្តារិច ពណ៌ស ស៊េរីឆ្នាំ២០០៨ ក្នុងរថយន្ត នេះមាន បំពាក់ ឧបករណ៍ សម្រាប់សង្រ្គោះបឋមរួចជាស្រេច។
លោក ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ក្នុងនាមចាស្នងការ សូមថ្លែងអំណរគុណដល់ លោក ឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត និង លោកជំទាវ ដែលបានឧបត្ថម្ភរថយន្តសង្រ្គោះដល់ ស្នងការដ្ឋាននគរ បាលខេត្តកណ្តាល ហើយ រថយន្តដែលជាអំណោយនេះ លោកនឹងប្រគល់ទៅអោយ ការិយាល័យ សុខា ភិបាលជាអ្នកគ្រប់គ្រង ប្រើប្រាស់ទុកសម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋដែលជួបគ្រោះអាសន្ន ឬឧបទវហេតុគ្រោះថ្នាក់ជាយថាហេតុណាមួយ ។
លោកស្នងការក៏បាន ផ្តាំផ្ញើរដល់ លោកនាយការិយាល័យសុខាភិបាល ជាពិសេស អ្នកប្រើប្រាស់ ផ្ទាល់ ត្រូវខិតខំថែរក្សារថយន្តសង្រ្គោះមួយគ្រឿងនេះអោយបានល្អប្រសើរធានា ដល់ គុណភាព ប្រើ ប្រាស់ បាន យូរអង្វែង៕ដោយ៖ ប្រម៉ាញ់ស្នេហ៍)