គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឯកឧត្តម ឈុន ស៊ី រុន និង លោកជំទាវ បាននាំយក ទៀនព្រះវស្សា ទៅប្រគេនដល់ព្រះសង្ឃនៅវត្ត ប្រជុំនទី(ហៅវត្តក្រពើហា) និង វត្តព្រែកឫស្សី

ឯកឧត្តម  ឈុន ស៊ី រុន និង លោកជំទាវ បាននាំយក ទៀនព្រះវស្សា ទៅប្រគេនដល់ព្រះសង្ឃនៅវត្ត ប្រជុំនទី(ហៅវត្តក្រពើហា) និង វត្តព្រែកឫស្សី

ខេត្តកណ្តាលៈ ឯកឧត្តម ឈុន ស៊ីរុន តំណាងរាស្រ្តមណ្ឌលខេត្ត កណ្តាល និង លោកជំទាវ ព្រមទាំង លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណះការ និង ដឹកជញ្ជូនខេត្ត កណ្តាល និង ក្រុមការងារ បានមូលមតិគ្នាជាឯកច្ឆន្ទបាននាំយកបរិក្ខារ ទេយ្យទាន និង បច្ច័យ ទៀនព្រះវស្សា យកទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាល១ត្រីមាសនៅក្នុងវត្ត ប្រជុំនទី(ហៅវត្តក្រពើហា) និង វត្តព្រែកឫស្សី  ក្រុង តាខ្មៅ ខេត្ត កណ្តាល  នាព្រឹកថ្ងៃទី៥ ខែ កក្កដា ឆ្នាំ២០២០។

  ឯកឧត្តម ឈុន ស៊ីរុន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និង លោក ម៉ឹង យូឡេង បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និង គោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនាបានផ្តល់ការអប់រំផ្លូវចិត្ត ឲ្យប្រព្រឹត្តនូវអំពើល្អ និង ចេះជួយយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា ។

ឯកឧត្តម បានបន្តថា៖ នៅជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬ សប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត តែងតែបាននាំយកនូវទៀនព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងកណ្តាលនេះ ដែលជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ ។

ឯកឧត្តម បានបញ្ជាក់ឲ្យដឹងទៀតថា៖ តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះ មានរយៈពេល៣ខែ ដោយចាប់ផ្ដើមពីថ្ងៃ១រោច ខែអាសាឍ ហើយបញ្ចប់ទៅវិញនៅថ្ងៃ១៥កើតខែអស្សុជ តាមព្រះវិន័យព្រះពុទ្ធសាសនា ដែលបានកំណត់ថា ព្រះសង្ឃមិនអាចនិមន្ត ចេញទៅបិណ្ឌបាត្រ នៅខាងក្រៅឆ្ងាយៗវត្តបានឡើយ ដោយគង់នៅចាំព្រះវស្សា ក្នុងទីវត្តអារាម រហូតពេញអស់មួយត្រីមាសតែម្ដង ។ ដូច្នេះហើយទើបជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែនាំគ្នាយកទៀន វស្សា និងទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃមុនថ្ងៃចូលព្រះវស្សា ។

សម្ភារបរិក្ខាដែលបានប្រគេនព្រះសង្ឃ វត្តប្រជុំនទីក្រពើហា រួមមាន៖បច្ច័យសម្រាប់ចង្ហាន់ព្រះសង្ឃចាំព្រះវស្សា  ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន និង លោកជំទាវ បច្ច័យ ១លានរៀល ទៀន១គូរ លោក ម៉ឹង យូឡេង បច្ច័យ ១លានរៀល អង្ករ១០បាវ ទឹកស៊ីអ៉ីវ ២០យួរ.ទឹកត្រី ២០យួរ។ វត្តព្រែកឫស្សី៖បច្ច័យសម្រាប់ចង្ហាន់ព្រះសង្ឃចាំព្រះវស្សា  ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន និងលោកជំទាវ  បច្ច័យ ១លានរៀល និងប្រាក់ដុល្លា ២២០ដុល្លា .លោក ម៉ឹង យូឡេង បច្ច័យ ១លានរៀល.អង្ករ៥បាវ ទឹកស៊ីអ៉ីវ១០យួរ.ទឹកត្រី១០យួរ។លោក អេង ថន ចៅសង្កាត់ ព្រែកឫស្សី ឆៃប៉ូវ១០គីឡូ ទឹកសុទ្ធ៥កេស និង បច្ច័យពុទ្ធបរិស័ទចូលរួមសរុប ៧៥ម៉ឺនរៀល៕ដោយ៖ (  កន្និកា ).

001 002 003 005 006 007

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |