គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ស្រ្តីគ្រួសារមួយបានរងនៅអយុត្តិធម៍ពីអ្នកមានលុយម្នាក់ទទួលបញ្ចាំប្លង់ដីមានគំនិត លោភលន់កេញប្រវេញចង់បានពីនាក់ទន់ខ្សោយដោយឥតពិចារណា

ស្រ្តីគ្រួសារមួយបានរងនៅអយុត្តិធម៍ពីអ្នកមានលុយម្នាក់ទទួលបញ្ចាំប្លង់ដីមានគំនិត លោភលន់កេញប្រវេញចង់បានពីនាក់ទន់ខ្សោយដោយឥតពិចារណា

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ ដែលរស់នៅ ភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មួយគ្រួសារ មានទុក្ខកង្វល់យ៉ាងខ្លាំង ខណៈពេលដែលអជ្ញាធរ
ដោះស្រាយដោយពុំមានយុត្តិធម៍សំរាប់រូបគាត់់  ។  ស្ត្រីម្នាក់ឈ្មោះងន់ គន្ធា អាយុ29ឆ្នាំ ដែលមានទុក្ខ កង្វល់ ដោយទទួលនៅអយុត្តិធម៍ពីសំណាក់អជ្ញាធរ ស្រុក
បានរៀបរាប់ទាំងក្ដុកក្ដួលក្នុងចិត្តប្រាប់អ្នកសារ ព័ត៍មានយើងថា កាលពីថ្ងៃទី១៥ ខែ០៣ ឆ្នាំ២០១៦ នាងបានយកប្លង់ដី ទៅបញ្ចាំ ទៅឲឈ្មោះជាងចក់ និងចែវ៉ាន់
(ទាំងពីនាក់ ជាប្ដីប្រពន្ធ) ក្នុងតំម្លៃទឹកប្រាក់ចំនួន200ដុល្លា ក្នុងកិច្ចសន្យា ១ថ្ងៃ6000៛ ក្នុងចំនួន១៥ថ្ងៃបង់ចុងការម្ដង ស្មើនិង 90000៛(ប្រាំបួនមឺនរៀល) ។

គាត់រៀបរាប់បន្តទៀតថា នៅថ្ងៃទី១៥ ខែ០៦ ឆ្នាំ២០១៦ គាត់បានយកលុយទៅបង់ចុងការ តែគេ មិនព្រមយក រួចឆ្លើយថា ប្លង់ដីនោះដាច់ហើយ ។
បន្ទាប់មកទៀតនៅថ្ងៃទី២២ ខែ០៦ ឆ្នាំ២០១៦ គាត់និងឪពុកក្មេខ បានទៅសម្រួលជាមួយម្ចាស់លុយ ឈ្មោះជាងចក់និងចែវ៉ាន់ តែគេបានឆ្លើថា ប្លង់នោះ
យកទៅអោយសូរិយោដីហើយ ម្ចាស់ប្លង់បានសួទៀត ថា ប្លង់ដីនោះយកទៅទុកនៅស្រុក ឬក៏ទុកនៅខេត្ត  គេឆ្លើយថា ប្លង់ដីនោះនៅទីក្រុងភ្នំពេញ ។

រហូតដល់ថ្ងៃទី១៩ ខែ០៧ ឆ្នាំ២០១៦ គាត់និងប្ដីបាន អញ្ជើញលោកមេភូមិទៅជួយដោះស្រាយ ប៉ុន្តែម្ចាស់ លុយនៅតែគេមិនព្រម ហើយថែមទាំងទាមទារ
អោយ ម្ចាស់ប្លង់ បង់ចំនួន1500ដុល្លា បើមិនបានគ្រប់ចំនួន ប្លង់នោះត្រូវដាច់។លុះមកដល់ថ្ងៃទី២៦ ខែ០៧ ឆ្មាំ២០១៦ គាត់និងឪពុក ក្មេខបានមកផ្ដឹងអជ្ញាធរឃុំឮ
ឲជួយដោះស្រាយ តែនៅ ពេលដោះស្រាយ គេឃើញអជ្ញាធរឃុំមួយរូបស្រវឹង ជោគខ្លួន ហើយបាននិយាយស្រែកខ្លាំងៗ មកលើរូប គាត់និងឪពុកក្មេខ គាត់ក៏
ដាក់ការសង្យ័យថា អជ្ញាធរ រូបនេះ ពិតជាមានការឃុបឃិតគ្មាជាមួយម្ចាស់លុយ ទើបគាត់ សុំអោយធ្វើពាក្យបណ្ដឹងអម១ច្បាប់ទៀត យកមកសាលាស្រុក
នៅថ្ងៃទី២៧ ខែ០៧ ឆ្នាំ២០១៦ ដើម្បីអោយ អជ្ញាធរស្រុកជួយរកយុត្តិធម៍ជូនគាត់។ស្ត្រីរងគ្រោះបានបន្តទៀតថា គាត់រងចាំ អជ្ញាធរស្រុក ហៅដោះស្រាយ
អស់រយះពេល០៦ខែ ចាប់តាំងពីថ្ងៃ ទី២៧ ខែ០៧ ឆ្នាំ២០១៦ រហូតមកដល់ថ្ងៃទី២៧_២៨ ខែ១២ ឆ្នាំ២០១៦ ទើបគាត់ទៅសួលោក ធី នាយក រដ្ឋបាលស្រុក
ពេលនោះលោកឆ្លើយថាឯកសារនោះ គាត់យកទៅជូន លោកអភិបាលរងហើយ។

ស្ត្រីរងគ្រោះនិងឪពុកក្មេខក៏ទៅសួ លោក ម៉េត ផៃ អភិបាលរងបន្តទៀត ពេលនោះលោកឆ្លើយថា លោក អត់បានឃើញទេឯកសារនោះហើយអោយគាត់ទៅ
សួរ នាយករដ្ឋបាលវិញ គាត់ក៏ទៅសួរ នាយករដ្ឋបាល ម្ដងទៀតតែត្រូវបានលោកធីប្រាប់អោយគាត់និងឪពុកដាក់ពាក្យ បណ្ដឹងសាជាថ្មី គាត់ក៏បានធ្វើតាម ។

ស្រ្តីរងគ្រោះបន្តថា មកដល់ថ្ងៃទី១០ ខែ០១ ឆ្នាំ២០១៧ទើបលោកម៉េត ផៃ អភិបាលរង ហៅគាត់ទៅដោះស្រាយ ។តែនៅពេលនោះ ស្ត្រីរងគ្រោះនិងឪពុកទទួល
នៅ អយុត្តិធម៍ ដោយសារតែមានការបង្ខិតបង្ខំ ពីលោក ម៉េត ផៃ អភិបាលរងស្រុកត្រាំកក់ អោយគាត់សង ក្នុងតម្លៃលើសធ្វេដងនៃចុងការ រួចអោយគាត់ផ្ដិតមេ
ដៃ ទាំងឪពុកកូន នៅលើលិខិត១សន្លឹក ដោយគាត់ អត់ចេះអក្ស ។ (ឪពុកកូនមិនទាន់បានឲលុយយកប្លង់ដីមកវិញនោះទេ)  ស្ត្រីរងគ្រោះបានសំណុំពរដល់
អាជ្ញាធរថ្នាក់លើមេត្តាជួយដោះស្រាយនិងរកយុត្តិធម៍ដល់រូបគាត់ផង។ពាក់ពន្ធ័ករណីការចោតប្រកាន់ខាងលើនេះ អក្នសារ ព័ត៍មានយើង បានទៅទំនាក់ទំនង
លោកម៉េត ផៃ អភិបាលរង ស្រុកត្រាំកក់ ដើម្បីសុំការបំភ្លឺ ហើយលោក បានឆ្លើយថា រឿងនេះលោកគ្រាន់តែហៅមកសម្រួល សិន ហើយការនិយាយថា1500ដុល្លានោះ លោក គ្រាន់តែលើកតាមពាក្យសំដីម្ចាស់លុយមកឲដឹងតែ ប៉ុណ្ណោះ ហើយការផ្ដិតមេដៃនេះវាមិនទាន់ជាផ្លូវការដែរ នៅពេលមកជុំគ្នា លោកនិងចេះដោះស្រាយហើយ។ ដោយង៉ែត សុគន្ធី

 

 

 

IMG-20170115-WA0095 IMG-20170115-WA0099 IMG-20170115-WA0100 IMG-20170115-WA0101 IMG-20170115-WA0104 IMG-20170115-WA0105 IMG-20170115-WA0109 IMG-20170115-WA0110

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |