កណ្ដាល៖ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ កម្មករ កម្មការិនី ប្រមាណជា១០០នាក់មកពីរោងចក្រចំនួន២ គឺរោងចក្រ អ៊ីកូបេស ហ្វេកធើរី អិលធីឌី និង ឌីកនើធី នីតធើរ លីមីធីត ដែលមានទីតាំងស្ថិតនៅ ភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានធ្វើការ ដង្ហែរក្បួន ចេញពីរោងចក្រ មកមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ដើម្បីសុំអោយអាជ្ញាធរ ជួយរកដំណោះស្រាយជូនពួកគាត់។
បន្ទាប់ពីទទួលបានដំណឹងភ្លាម ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចុះជួបជាមួយបងប្អូនកម្មករ កម្មការិនី នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ដើម្បីទទួលនូវសំណូមពរ របស់បងប្អូនកម្មករ កម្មការិនី ហើយឯកឧត្ដម បានសន្យានឹងជួយដោះស្រាយក្នុងការបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ អោយបានលឿនផងដែល ។ដោយ(កន្និកា)