គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឯកឧត្តម គង់សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចូលរួមប្រជុំវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញស្ដីពីការរៀបចំនិងអនុវត្តគម្រោងក្រុងនិងស្រុក

ឯកឧត្តម គង់សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចូលរួមប្រជុំវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញស្ដីពីការរៀបចំនិងអនុវត្តគម្រោងក្រុងនិងស្រុក

ខេត្តកណ្ដាល៖ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានធើ្វការកោតសរសើរ ចំពោះទីចាត់ការ អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ដែលបានជួយគាំទ្រដល់រដ្ឋបាល ក្រុងនិងស្រុក ព្រមទាំងរដ្ឋបាលក្រុងនិងស្រុក ទាំង១១ ដែលបានយកចិត្តទុកដាក់ខិតខំ ប្រឹងប្រែងអនុវត្តការងារទៅតាមតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំ និងអនុវត្តគម្រោង ក្រុងនិងស្រុក និងបានគោរពតាមគោលការណ៍ បែបបទ នីតិវិធី និងសៀវភៅណែនាំ ស្ដីពីការរៀបចំគម្រោងក្រុងនិងស្រុក បានយ៉ាងល្អប្រសើរនាពេលកន្លងមក ។

​ឯកឧត្តមអភិបាលខេត្ត បានបញ្ចាក់ខ្លឹមសារដ៏សំខាន់ៗទាំង១១ នៅក្នុងវគ្គប​ណ្ដុះបណ្ដាលរំលឹកឡើងវិញ ស្ដីពីការរៀបចំគម្រោង​ក្រុងនិងស្រុករួមមាន៖
ទី១-គម្រោងក្រុងនិងស្រុក
ទី២-ការរៀបចំគម្រោងក្រុងនិងស្រុក
ទី៣-តួនាទី និងការទទួលខុសត្រូវ​របស់អ្នកពាក់ព័ន្ធ​ក្នុងការរៀប​ចំគ​ម្រោង​ក្រុងនិងស្រុក
ទី៤-ទុនចូលរួមរបស់ប្រជាពលរដ្ឋមូលដ្ឋាន
ទី៥-បញ្ជីសម្ភារៈស្ដង់ដារសម្រាប់គម្រោងហេដ្ឋារចនាសម័្ពន្ធ
ទី៦-ការបំពេញទ​ម្រង់ព័ត៌មានគម្រោង
ទី៧-គោលការណ៍ណែនាំ សម្រាប់គណនាតម្លៃប៉ាន់ស្មានគម្រោង
ទី៨-កិច្ចប្រតិបត្តិការ និងការថែទាំគម្រោង
ទី៩-គោលការណ៍ណែនាំ សម្រាប់វិភាគផលប៉ះពាល់បរិស្ថាន
ទី១០-គោលការណ៍ណែនាំ សម្រាប់ការរៀបចំរបាយការណ៍សិក្សាដីធ្លី និង
ទី១១-គោល​ការណ៍ណែនាំ ស្ដីពីសុវត្ថិភា​ពជនជាតិដើមភាគតិច ។ដោយ៖(សាមិត្ត កន្និកា)001 003

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |