គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លោក ចាបវន្នី កោះអញ្ជើញបណ្តាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ចកម្ម ប្រជុំជាបន្ទាន់តបតាមការស្នើសុំរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លោក ចាបវន្នី  កោះអញ្ជើញបណ្តាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ចកម្ម ប្រជុំជាបន្ទាន់តបតាមការស្នើសុំរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

ខេត្តកណ្តាល៖លោក ចាប វន្នី ទីប្រឹក្សាក្រសួងព័ត៌មាន និង ជាប្រធានមន្ទីរព័ត៌មានខេត្ត កណ្តាល ។

លោក   ចាបវន្នី  បានកោះអញ្ជើញតំណាងក្រុមហ៊ុនផ្សព្វ ផ្សាយពាណិជ្ជកម្មផ្ទាំងប៉ាណូធំៗនានាដែលបោះទីតាំងនៅក្នុងភូមិសាស្ត្រ ខេត្តកណ្តាល ប្រជុំជាបន្ទាន់តបតាមការជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្នើសុំអោយរដ្ឋបាល ខេត្តកណ្តាល បង្កើតអនុគណៈកម្មការដោះស្រាយផលប៉ះបាល់ នូវគំរោងសាងសង់ផ្លូវជាតិនានាក្នុងខេត្ត កណ្តាល ។ក្នុងនាមមន្ទីរព័ត៌មានខេត្តកណ្តាល និង ជាសេនាធិការអោយ រដ្ឋបាលខេត្តកណ្តាល។លោក ចាប វន្នី  បានស្នើអោយតំណាង ក្រុមហ៊ុនផ្សព្វផ្សាយផ្ទាំងប៉ាណូអាហ្វីសធំៗទាំងអស់ ដែលដាក់តាំងផ្សព្វផ្សាយ កាត់ទទឹង ឬនៅជាប់ចិញ្ចើមផ្លូវជាតិលេខ២ សូមរុះរើ  ជាបណ្តោះអាសន្នសិន ទំរាំ គំរោងសាងសង់ ផ្លូវជាតិលេខ២ សាងសង់រួចជាស្ថាពរ។  ម៉្យាងទៀតការដាក់តាំងផ្សព្វផ្សាយ វាបានប៉ះបាល់ដល់គំរោងសាងសង់ផ្លូវជាតិលេខ២ ដែលក្រសួង សាធារណការ កំពង់ដំណើរការសាងសង់នោះ។

គួររំលឹកថា៖  គំរោងសាងសង់ធ្វើអោយប្រសើរឡើងផ្លូវជាតិលេខ២ បានទទួលកម្ចីឥណទានពីសាធារណរដ្ឋកូរ៉េ នូវទឹកប្រាក់ចំនួន ៦៤លានដុល្លារ គឺដំណើរការសាងសង់ចាប់ពីរង្វង់មូលតាខ្មៅខេត្តកណ្តាល រហូតដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ ប្រវែង ៧២,១៧គ.ម និង ផ្លូវជាតិលេខ២២តភ្ជាប់រង្វង់មូលក្រុងដូនកែវផ្លូវជាតិលេខ២ រហូតដល់ផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្សារអង្គតាសោម ស្រុក ត្រាំកក់ប្រវែង៩,៦១គ.ម៕ដោយ៖(ហេងសុធីឈុននីកា)photo_2020-07-17_09-10-53 001

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |