គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ពីធីជួបជុំតំណាងសាខាចែកចាយ ប្រមូលផល និងតំណាងទីផ្សារ ទូទាំងប្រទេសរបស់ក្រុមហ៊ុន មេគង្គ អេគ្រីថិក ខូអិលធីឌី ( MAT)

ពីធីជួបជុំតំណាងសាខាចែកចាយ ប្រមូលផល និងតំណាងទីផ្សារ ទូទាំងប្រទេសរបស់ក្រុមហ៊ុន មេគង្គ អេគ្រីថិក ខូអិលធីឌី ( MAT)

 

ខេត្តកណ្តាលៈថ្ងៃសៅរ ១៣រោច ខែអាសាឍ ឆ្នំាជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។ពីធីជួបជុំនេះមានការអញ្ជើញស្វាគមន៍ពីសំណាក់ លោកនាយក ផ្នែកក្រុមហ៊ុន មេគង្គ អេគ្រីថិក ខូអិលធីឌី និងតំណាងសាខាតាមស្រុក      រួមទាំងដៃគូរសហការចូលរួមស្វាគមន៍ចំពោះភ្ញៀវកិត្តិយសទាំងអស់រួមមាន៖​

១៖ ឯ.ឧ សុខ សារឿន ប្រធានកិត្តិយស

២៖ លោកជំទាវ ណាត់ ឌីណា ភ្ញៀវកិត្តិយស

៣៖ លោក ម៉ៃ គៀរិស៊ីង នាយកទីផ្សារ

៤៖ លោក គ្រីត លីដា នាយកផ្នែក ប្រតិបត្តិការ និងចែកចាយ

៥៖ លោក ទិត្យ ភារុណ នាយកផ្នែកវិសកម្ម និង ហេដ្ឋារចនាសម្ព័ន្ធ។

៦៖ លោក ម៉ៃ សូត្ររិនដា នាយកផ្នែករដ្ឋបាល និង ហិរញ្ញវត្ថុ

៧៖ លោក ដន នាយកផ្នែកកិច្ចសហប្រតិបត្តិការអន្តរជាតិ

៨៖ លោក មេក នាយកផ្នែកបច្ចេកទេស និង ស្រាវជ្រាវ

៩៖ លោក ម៉ូ ប៊ុនថុន ប្រធានហិរញ្ញវត្ថុ

១០៖ លោក ទ្រី និមល ប្រធានគ្រប់គ្រងបច្ចេកទេស ត្រចៀកកាំ។

១១៖ លោក ជឺម ឃាង មេធាវីប្រចាំក្រុមហ៊ុន និងភ្ញៀវកិត្តិយសជាតំណាងសាខាតាមស្រុកទូទាំងប្រទេស។

ពីធីនេះត្រូវបានប្រព្រឹត្តិឡើងស្ថិតនៅ ភូមិចំបក់ត្រប់ ឃុំព្រែករការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្រុមហ៊ុន មេគង្គ អេគ្រីថិក ខូអិលធីឌី ជាក្រុមហ៊ុន បម្រើផលប្រយោជន៍លើផ្នែកកសិកម្ម និងសំរាប់ធ្វើបទបង្ហាញស្តីអំពីទីផ្សារក្នុងស្រុក និងក្រៅស្រុករួមទាំងមានទិសដៅផែនការអនាគតផងដែរ។

001 003 005

លោក ម៉ៃ សូត្ររីនដា ជានាយកផ្នែករដ្ឋបាល និងហិរញ្ញវត្ថុតំណាងឲ្យក្រុមហ៊ុន មេគង្គ អេគ្រីថិក ខូអិលធីឌី បានឡើងធ្វើបទបង្ហាញអំពីដំណាំកសិកម្មជាពិសេស លោកនាយក បានពន្យល់បន្ថែមអំពីអត្ថប្រយោជន៍ទៅលើដំណាំកសិកម្មក្នុងនោះរួមមានដូចជា៖ ដើមកាកាវ សារាយសមុទ្រ(ស្ពីរ៉ូលីណា)ដោយឡែកមានការសាង់សង់ផ្ទះត្រចៀកកាំផងដែរ។សូមបញ្ជាក់ថា៖ ដើមកាកាវគឺជារុក្ខជាតិប្រភេទឈើផ្លែតាមដើមមានអាយុកាលចាប់ពី ៧០ឆ្នាំ ទៅ ១០០ឆ្នាំ ប៉ុន្តែដំណាំកាកាវអាចផ្តល់ប្រយោជន៍មួយឆ្នាំដោយគ្មានកំណត់រដូវកាល។ហើយដើមកាកាវនេះមានដើមកំណើតមកពីបណ្តាប្រទេសអាមេរិកខាងត្បូង(ប្រេស៊ិល ម៉ិកស៊ីកកូ)។ល។ហើយបើយោងរបាយការណ៍វាយតម្លៃក្នុងទីផ្សារពិភពលោកនៅក្នុងឆ្នាំ២០១៥ កាកាវកើនឡើងជាង៦០ភាគរយ ហើយតម្រូវការទៅលើគ្រឿងឧបភោគបរិភោគកាន់តែបន្តឡើងជាលំដាប់ជាពិសេស ប្រទេសចិន ឥណ្ឌា សហរដ្ឋអាមេរិក ថៃ។ល។ កាកាវត្រូវបានគេកត់សម្គាល់ជាអាហារកំពូល (Supper food) នៅក្នុងពិភពលោក។ការដាំដុះដើមកាកាវនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេសំរាប់ទីផ្សារក្នុងស្រុកនិងពិភពលោក។បច្ចុប្បន្នដំណាំកាកាវកំពុងតែពង្រីកក្នុងការដាំដុះលើដីកសិកម្មប្រមាណជាងមួយម៉ឺនហិចតា(១០.០០០/ht)របស់តំណាងសាខាក្រុមហ៊ុន មេគង្គ អេគ្រីថិក ខូអិលធីឌី គ្រាន់តែរយៈពេលជាង២ខែតែប៉ុណ្ណោះតំណាងសាខាតាមស្រុកដាំបានចំនួន៥០ស្រុកហើយដែរក្នុងប្រទេសកម្ពុជាយើង។ដាំដុះដើមកាកាវនេះក្រុមហ៊ុនក៏មានការផ្គត់ផ្គង់ជួយផ្តល់អ្នកបច្ចេកទេស និងលក់កូនកាកាវសំរាប់ប្រជាកសិករពីសំណាក់ក្រុមហ៊ុន មេគង្គ អេគ្រីថិក ខូអិលធីឌី ជាអ្នកផ្តល់ឲ្យ។ក្នុងពីធីជួបជុំតំណាងសាខាទូទាំងស្រុកក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុន មេគង្គ អេគ្រីថិក ខូអិលធីឌី លោកនាយក ផ្នែករដ្ឋបាល បានផ្តល់បទសម្ភាសដល់ក្រុមអ្នកយកព័ត៌មានយើងថា៖ក្រុមហ៊ុន មេគង្គ អេគ្រីថិក ខូអិលធីឌី មានគោលការណ៍ធំៗចំនួនបី ទី១៖ ផ្នែកដំណាំកាកាវគឹជាដំណាំឈើផ្លែមានអាយុកាលបានយូរយារ និងមិនកំណត់រដូវកាលឡើយ ហើយផ្តល់អត្ថប្រយោជន៍ជាវត្ថុធាតុដើម ត្រូវបានគេកំណត់ជាអាហារកំពូលនៅក្នុងពិភពលោក។ទី២៖ ផ្នែកសារាយសមុទ្រឬគេនិយមហៅថា(ស្ពីរ៉ូលីណា)ស្តង់ដាដើមពីបរទេស មានអត្ថប្រយោជន៍គឺជាស្តេចស្ពីរ៉ូលីណា ជារុក្ខជាតិពពួកសារាយដែលមានពណ៌បៃតងពីធម្មជាតិ១០០%ពិតៗ សំបូរទៅដោយ(ប្រូតេអ៊ីន ជាតិដែក វីតាមីនអា វីតាមីនបេ វីតាមីនបេកាការ៉ូតែន វីតាមីនអង់ទីអ៊ុកស៊ីដង់)។ល។ សូមបញ្ជាក់ថា៖ សារាយសមុទ្រ ឬហៅគេថា (ស្ពីរ៉ូលីណា) មានកសិដ្ឋានដំបូងគេនៅកម្ពុជា ដែលបង្កើតឡើងដោយក្រុមហ៊ុន អេគ្រីថិក ខូអិលធីឌី។លោកនាយកផ្នែករដ្ឋបាល បានបន្តទៀតថា៖ សារាយសមុទ្រនេះ កាលពីដំបូងឡើយបង្កើតនៅក្នុងស្រុកខ្មែរយើងក្នុងទំហំដីកសិដ្ឋានជាង២ហិចតាតែប៉ុណ្ណោះ និងលក្ខណៈពិសេសសំរាប់ប្រជាពលរដ្ឋទាំងក្រៅស្រុកនិងក្នុងស្រុកផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ក៏ដូចជាតំណាងសាខាចែកចាយតាមស្រុកដើម្បីបម្រើវិស័យកសិកកម្ម យើងឲ្យកាន់តែរីកចម្រើន និងបានជោគជ័យទាំងអស់គ្នា។ទី៣៖សំរាប់ការសាងសង់ផ្ទះត្រចៀកកាំនិងបច្ចេកទេសក្នុងស្រុក លោកនាយក បានបង្ហាញអំពីចក្ខុវិស័យក្នុងការចាប់អារម្មណ៍ទៅលើការសាងសង់ផ្ទះត្រចៀកកាំ គឹរួមមានអ្នកបច្ចេកទេសដើម្បីប្រឹក្សាទាំងការចិញ្ចឹមទាំងបច្ចេកទេសសាងសង់ធ្វើយ៉ាងណាឲ្យការបង្កើតនោះប្រកបដោយតម្លាភាពធ្វើឲ្យម្ចាស់អាជីវកម្មមានជំនឿទុកចិត្តបានទៅលើក្រុមហ៊ុន មេគង្គ អេគ្រីថិក ខូអិលធីឌី ។ដោយឡែក ក្រុមហ៊ុនក៏មានការទទួលសាងសង់ផ្ទះត្រចៀកកាំនិងមានកុងត្រាច្បាស់លាស់ជាមួយមេធាវីរបស់ក្រុមហ៊ុន​ ដោយមិនទុកឲ្យម្ចាស់អាជីវកម្មអស់សង្ឃឹម ទៅលើការបង្កើតអាជីវកម្មផ្នែកការចិញ្ចឹមសត្វត្រចៀកកាំ។ខាងក្រុមហ៊ុនក៏ធានាទិញត្រឡប់មកវិញពីបងប្អូនម្ចាស់អាជីវកម្មដោយមិនកែប្រែទៅតាមកិច្ចសន្យាយ៉ាងច្បាស់លាស់។
សរុបសេចក្តីមក ក្រុមហ៊ុន មេគង្គអេគ្រីថិក ខូអិលធីឌី មានគោលជំហរច្បាស់លាស់ធំៗចំនួនបី សំរាប់ប្រជាកសិករដែលមានចំណាប់អារម្មណ៍ទៅលើដំណាំកសិកម្មទាំងបីខាងលើជាចម្បងអោយទុកចិត្តជាមួយ ក្រុមហ៊ុនខាងលើនេះ រួមមានទាំងអ្នកបច្ចេកទេស និង អ្នកផ្តល់ប្រឹក្សា ។ ក្រុមហ៊ុន មេគង្គ អេគ្រីថិក ខូអិលធីឌី ប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍន៍ផលិផលថ្មីៗ គុណភាពខ្ពស់ ដើម្បីតបស្នងតាមតម្រូវការរបស់ប្រជាកសិករនិងពិភពលោកនាពេលអនាគត។
ជាការពិតណាស់បើយើងក្រឡេកមើលដំណាំកសិកម្មនិងកសិឧហ្សាកម្មវិញនៅក្នុងស្រុកយើង​​ ឃើញថា ដំណាំកសិកម្មមានច្រើនប្រភេទណាស់ទៅតាមតម្រូវការទីផ្សារក្នុងស្រុក និងក្រៅស្រុកដោយមានការរីកចម្រើនឥតឈប់ឈរស្របទៅតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលអណត្តិទី៦​ ផ្ដោតលើវិស័យកសិកម្ម ជួយពង្រឹង និងពង្រីកជីវភាពរបស់ប្រជាកសិករឲ្យមានជីវភាពធូរធារល្អប្រសើរក្នុងទិសដៅលើកកម្ពស់កំរិតជីវភាពរបស់ប្រជាពលរដ្ឋក៏ដូចជាការយកចិត្តទុកដាក់ពីប្រមុខរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាព្រះណាចក្រកម្ពុជា។ ដូច្នេះក្រុមហ៊ុន មេគង្គ អេគ្រីថិក ខូអិលធីឌី ខិតខំយកចិត្តទុកដាក់ជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈវិស័យកសិកម្មក្នុងគោលបំណងលើកកម្ពស់ជីវភាពប្រជាកសិករឲ្យមានជីវភាពល្អប្រសើររស់នៅក្នុងភាពថ្លៃថ្នូរ។ចុងបញ្ចប់នៃឳកាសជួបជុំនោះដែរ តំណាងសាខាតាមស្រុកទូទាំងប្រទេសកម្ពុជា ក៏បានចូលរួមពិសារបាយសាមគ្គីប្រកបដោយភាពសប្បាយរីករាយកក់ក្តៅគួរឲ្យកត់សំគាល់ពីសំណាក់ក្រុមហ៊ុន មេគង្គ អេគ្រីថិក ខូអិលធីឌី៕​​ដោយ៖( កន្និកា).

 

009 008 006 005 099 004

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |