កំពង់ចាមៈនៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំធំនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សរុបចំនួន២៦៦នាក់។
កម្មវិធីដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត និងមានការអញ្ជើញចូលរួមពី លោក លោកស្រីស្នងការរង លោកអនុប្រធានផែន លោក លោកស្រី នាយការិយាល័យជំនាញគ្រប់រូប លោកអធិការនគរបាលស្រុក .ក្រុង ទាំង១០ សរុបអ្នកចូលរួម ៣៣៣នាក់។
នាក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងការកោតសរសើរចំពោះកងកម្លាំងនគរបាលជាតិ ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញការងាររបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតទទួលបានទំនុកចិត្តពីថ្នាក់ដឹកនាំ តាមរយៈការមើលឃើញពី សមត្ថភាពបំពេញការងារកន្លងមក ហើយបានសម្រេច តែងតាំងមុខតំណែងថ្មី និងតំឡើងឋានន្តរសក្ដិជូន នាឱកាសនេះ ៕ ដោយ (សុធី ហេងរីឈុន)