ឧត្តរមានជ័យ៖នៅថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១៧ វេលាម៉ោង០៨:៤០នាទី ដល់ម៉ោង ១៥:៣០នាទី ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និង ដោយមានការចង្អុលណែនាំពីលោក ស្នងការនគរបាលខេត្ត លោក វ-ឯក គង់ សុខាន់ មេបញ្ជាការវរៈ 702
បានប្រជុំត្រួតពិនិត្យ ដាក់ផែនការមួយចំនួនដល់កងកម្លាំងប៉ុស្តិ៍ការពារព្រំដែន កងកម្លាំងការពារតាមគោលដៅនីមួយៗ និងកម្លាំងទីបញ្ជាការវរៈអនុវត្តន៍រួមមានៈ 1.អំពីវិន័យរបស់កងកម្លាំងនគរបាលជាតិ 2.ការគ្រប់គ្រងអាវុធជាតិផ្ទុះ
3.ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន 4.ពង្រឹងការងារដើរល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន
5.ថែរក្សាសម្ភារៈ និងបោសសំអាតលេនដ្ឋានអោយបានជាប្រចាំ៕