គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

កម្លាំងរបស់ស្នងការដ្ឋានខេត្តកណ្ដាលក្របួចបានហើយ!ជនសង្ស័យបាន៣នាក់ពាក់ពន្ធ័ករណីធ្វើឯកសារក្លែងបន្លំ និងប្រើប្រាស់ឯកសារក្លែងបញ្ជាការដ្ឋានអង្គរក្ស

កម្លាំងរបស់ស្នងការដ្ឋានខេត្តកណ្ដាលក្របួចបានហើយ!ជនសង្ស័យបាន៣នាក់ពាក់ពន្ធ័ករណីធ្វើឯកសារក្លែងបន្លំ និងប្រើប្រាស់ឯកសារក្លែងបញ្ជាការដ្ឋានអង្គរក្ស

ខេត្តកណ្តាល៖កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកនាំដោយលោក វីរសេនីយ៍ ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបាន៣នាក់ ពាក់ពន្ធ័ករណីធ្វើឯកសារក្លែងបន្លំ និងប្រើប្រាស់ឯកសារក្លែងបញ្ជាការដ្ឋានអង្គរក្ស។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២០ និងធ្វើការឃាត់ខ្លួននៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២០ ចំណុចតូប យីហោឈ្មោះរតនាបុត្រ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល។លោកវីរសេនីយ៌ ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានប្រាប់សកម្មជនហ្វេសប៊ុកកម្ពុជដឹងថា ជនសង្ស័យ៣នាក់៖ទី១-ឈ្មោះ ញ៉ែម ភឿន  ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ផ្ទះលេខ២០ ផ្លូវ៣៧១ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ អង្គរក្ស(២៤៦),ទី២-ឈ្មោះ ចាន់ ផាន្នាក់ ភេទប្រុស អាយុ២៨ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះជួលក្រោយម៉ូឌែន២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បើកឡាន និងទី៣-ឈ្មោះ ផាត់ សុវណ្ណ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល មុខរបរ ថតចម្លងឯកសារ។វត្ថុតាងចាប់យករួមមានប័ណ្ណសំគាល់ខ្លួនឈ្មោះផៃ វុត្ថាតាងក្លែងក្លាយ ប័ណ្ណសំគាល់អាវុធខ្លីសមូហភាព ក្លែងក្លាយ លិខិតបញ្ជាបេសកកម្ម ឈ្មោះ ផៃ វុត្ថាក្លែងក្លាយ ទូរស័ព្ទដៃ៣គ្រឿងម៉ាក iPhone 5ពណ៌ស ម៉ាក OPPOពណ៌ស ម៉ាក SAMSONG A20sពណ៌ខ្មៅ។លោកបានបន្ថែមទៀតថា កាលពីឆ្នាំ២០១៤ឈ្មោះ ចាន់ ផាន្នាក់ បានចូលបម្រើការងារ នៅបញ្ជាការដ្ឋានកងអង្គរក្សកងអន្តរាគមន៍២១០ហើយនៅពាក់កណ្តាលឆ្នាំ២០១៥ ចាន់ ផាន្នាក់ បានឈប់ធ្វើការ វិញ នៅពេលដែលបម្រើការងារនោះឈ្មោះ ចាន់ ផាន្នាក់បានស្គាល់ឈ្មោះ ញ៉ែម ភឿន ភេទប្រុស អាយុ៣៦ឆ្នាំ ដែលជាអ្នកធ្វើការនៅបន្ទាយជាមួយគ្នា ក្រោយមកមានទំនាក់ទំនងគ្នារហូតមក។នៅឆ្នាំ២០១៨ ឈ្មោះចាន់ ផាន្នាក់ មានគំនិតចង់ទៅធ្វើការឲ្យជនជាតិចិននៅខេត្ត ព្រះសីហនុ(បើកឡាន) តែជនជាតិចិន តម្រូវឲ្យអ្នកដែលមានក្របខណ្ឌកងកម្លាំងទើបគេទទួលយកធ្វើការ ពេលនោះ ឈ្មោះចាន់ ផាន្នាក់ បានពឹងសុំឲ្យឈ្មោះ ញ៉ែម ភឿន ជួយយកប័ណ្ណសំគាល់អាវុធខ្លីសមូហភាព លិខិតបញ្ជាបេសកកម្ម និងប័ណ្ណសំគាល់ខ្លួន របស់បញ្ជាការដ្ឋានកងអង្គរក្ស របស់ឈ្មោះ ញ៉ែម ភឿន មកកែបញ្ជូលដាក់ឈ្មោះចាន់ ផាន្នាក់ វិញ ទើបនាំគ្នា ទៅកន្លែងថតចម្លង ឯកសារ មួយដែលមានផ្លាកយីហោឈ្មោះរតនាបុត្រ ។ក្រោយមកឈ្មោះ ចាន់ ផាន្នាក់ បានរៀបចំឲ្យគេធ្វើឯកសារក្លែង(បញ្ជាការដ្ឋានអង្គរក្ស) ឲ្យទៅអ្នកផ្សេងៗដូចជា៖១-ឈ្មោះ ឌួក ម៉ាប់ ភេទប្រុស (ជាប់ពន្ធនាគារនៅខេត្ដព្រះសីហនុ),២-ឈ្មោះ ហែម សម្បត្ដិ ភេទប្រុស,៣-ឈ្មោះ ព្រុំ សុផាត ភេទប្រុស និង៤-ឈ្មោះ ផៃ វុត្ថា និងអ្នកមួយចំនួនទៀតមិនចាំឈ្មោះ នៅពេលធ្វើឯកសារ គឺទទួលបានប្រាក់ចាប់ពី ១៦០$ ទៅ២២០$ ។ ចំណែកឈ្មោះ ផាត់ សុវណ្ណះ ជាអ្នកស្គែន កាត់ត ឯកសារ ទទួលបានប្រាក់ ចាប់ពីចំនួន៣០,០០០៛ ទៅដល់ ៧០,០០០៛ ។លទ្ធផលស្រាវជ្រាវស៉ើបអង្កេតតាមចម្លើយសារភាព របស់ឈ្មោះ ចាន់ ផាន្នាក់ ឈ្មោះញ៉ែម ភឿន ឈ្មោះ ផាត់ សុវណ្ណះ ថាខ្លួនពិតជាបាន ចាត់ចែងឲ្យ ធ្វើឯកសារក្លែង(បញ្ជាការដ្ឋានអង្គរក្ស) ឲ្យទៅអ្នកដ៏ទៃប្រើប្រាស់ពិតប្រាកដមែន ដើម្បី ទទួលបានប្រាក់មួយចំនួន។ បច្ចុប្បន្នករណីនេះបានកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕ ដោយ(សុធី ហេងរីឈុន)

001 002 003 004 005 006 007 008 009

Filed in: សន្តិសុខ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |