ខេត្តក្រចេះ៖ បើយោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារបានឲ្យដឹងថា បច្ចុប្បន្នមានឈ្មួញឈើកំពុងរកស៊ីដឹកជញ្ជូនឈើពីទឹកដីខេត្ត ក្រចេះស្ថិតនៅចំណុចអូរកណ្តៀរស្រុកសំបូរខេត្តក្រចេះឆ្ពោះកាន់ខេត្តត្បូងឃ្មុំដើម្បីនាំឈើទាំងនោះយកទៅលក់នៅប្រទេសវៀតណាមតែម្តង។មេឈ្មួញឈើនោះមានឈ្មោះថាឆយនិងក្អូនត្រូវជាឪពុកនិងកូនកំពុងតែដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃមិនរំខានដល់មន្រ្តីជំនាញឬ
សមត្ថកិច្ចណាម្នាក់ឡើយហើយក៏មិនហ៊ានក្អកដាក់មេឈ្មួញនេះដែលបើយោងប្រភពពីរកស៊ីឈើដូចគ្នាបានលួចខ្សឹបប្រាប់អ្នកព័ត៌មានថា មេឈ្មួញឈើឈ្មោះឆយនិងកូនទាំងពីរនាក់ឪពុកកូននេះគឺជើងខ្លាំងប្រចាំអាណាចក្រក្រចេះ ពីព្រោះឈើរបស់គាត់បានដឹកចេញពីខេត្ត
ក្រចេះ ដល់ ខេត្ត ត្បូងឃ្មុំ គ្មាន អ្នកណាម្នាក់ហ៊ានចាប់ឡើយ ប្រភពនោះបានបន្តទៀតថាប្រហែលជាមេឈ្មួញឈើនេះបានសហការយ៉ាង
ល្អជាមួយសា្ថប័នពាក់ព័ន្ឋរួចរាល់អស់ហើយដូច្នេះមេឈ្មួញឈើរូបនេះមិនខ្វល់ពីកាសែតផ្សាយអ្វីទាំងអស់សំខាន់គឺដឹក
ឈើយកមកលក់ឲ្យប្រទេសជិតខាងគឺអត់បញ្ហា។ដោយឡែកមេឈ្មួញឈើប្រចាំក្រចេះ មាន ឈ្មោះថា ភយ ពក និង ឈ្មោះថា ទឺយ ជាមេការ របស់ លោកភយពកដែលជាជើងខ្លាំងប្រចាំភូមិកន្ទួតស្រុកចិត្របុរីខេត្តក្រចេះក៏គ្មានមន្រ្តីជំនាញឬ សមត្ថកិច្ចណាហ៊ានប៉ះពាល់ដែរពោលគឺអ្វីៗនិយាយលែងចេញពីព្រោះមេឈ្មួញឈ្មោះភយពកក៏ជាមន្រ្តីមួយរូបផងដែរបើតាមសេចក្តីរាយកាណ៍របស់ប្រជាពលរដ្ឋនៅក្នុងស្រុកចិត្របុរីបានឲ្យដឹងថាសកម្មភាពដឹកជញ្ជូនឈើប្រណីតៗជារៀងរាល់ថ្ងៃប៉ុន្តែមេឈ្មួញឈើភយពកនេះមិនចេញមុខទេគឺឲ្យមេការទឺយជាអ្នករត់ការតាមដងផ្លូវក្រែងមានព្រាយបីសាចតាមដងផ្លូវធ្វើទុកបុកម្នេញដោយប្រការណាមួយហើយឈើទាំងនោះភាគច្រើនដឹកតាមរថយន្តបាឡែនកែទ្រុងឬរឺម៉កធុនធំចំនួនបីគ្រឿងដឹកយកទៅនៅប្រទេសវៀតណាមម៉ាសេរីគ្មានសមត្ថកិច្ចឬមន្រ្តីជំនាញណាមកអើពើចំពោះការដឹកជញ្ជូនឈើយកទៅលក់នៅប្រទេសជិតខាងនោះ។
ឡើយហើយប្រភពនោះបានបន្តទៀតថាគេសង្ស័យថាមន្រ្តីជំនាញនិងសមត្ថកិច្ចអាចមនុស្សតែមួយក៏ថាបានដែរប៉ុន្តែទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋរងចាំមើលថាតើដល់ខែទើបមន្រ្តីជំនាញនិងសមត្ថកិច្ចមានវិធានការណ៍ចំពោះឈ្មួញឈើនៅស្រុកពីរខុសគ្នាខេត្តតែមួយនោះបើយាងតាមប្រភពអាចយកជាការបានបាននាំគ្នានិយាយតាមតុកាហ្វេថាឈ្មួញល្បីល្បាញរកស៊ីឈើខុសច្បាប់នៅមានជាច្រើទៀតហើយក្នុងទឹកដីខេត្តក្រចេះដោយមិនខ្លាចញញើតច្បាប់អ្វីឡើយទោះបីក្រុមឈ្មួញដឹងថាគេហាមឃាត់ក៏ដោយដូចេ្នះមេឈ្មួញរូបនេះរកស៊ីឈើដោយមិនខ្វល់ពីកាសែតចុះផ្សាយឡើយ។លេខក្រោយគេហទំព័រព្រះវិហារដាក់រូបភាពមេឈ្មួញដ៏ល្បីនេះនៅក្នុងទឹកដីខេត្តក្រចេះសូមបញ្ជាក់ថាមេឈ្មួញខេត្តក្រចេះកំពុងតែរីកថ្លើម ពីព្រោះគ្មានស្ថាប័នណាហានក្អកជាមួយឡើយ។តើការអនុវត្តន៍ច្បាប់ទៅជាយ៉ាងបើ សមកត្ថកិច្ចពាក់ព័ន្ឋនៅខេត្តមិនហានទៅក្បែរផង ចុះប្រជាពលរដ្ឋតូចតាចវិញ កុំថាឡើយទៅក្បែរ តែមើលសឹងមិនហានមើលផង ពីព្រោះខ្លាចមេឈ្មួញថាពួកគាត់ រាយការណ៍ទៅឲ្យអ្នកផ្សេង ជួនកាលអាចគ្រោះថ្នាក់ដល់គាត់ក៏ថាបានដែរ អញ្ចឹងមានតែទុកឲ្យមេឈ្មួញទាំងនោះធ្វើព្យុះធ្វើភ្លៀងតាមតែទំនើងចិត្ត៕