គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីរាជការសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងកងកំលាំងទាំងបី អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តម ទូច សំអឿន អតីតប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីរាជការសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងកងកំលាំងទាំងបី អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តម ទូច សំអឿន អតីតប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីរាជការសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងកងកំលាំងទាំងបី អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តម ទូច សំអឿន អតីតប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល និងជាទីប្រឹក្សាក្រសួងព័ត៌មាន នៅគេហដ្ឋានរបស់ឯកឧត្តម ស្ថិតក្នុងភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រមទាំងក្រុមប្រឹក្សា គណៈអភិបាល កងកំលាំងប្រដាប់អាវុធទាំង ៣ និងមន្ត្រីរាជការ មានសេចក្ដីរន្ធត់ក្ដុកក្ដួលក្រៀមក្រំជាទីបំផុត ចំពោះក្រុមគ្រួសារ ដែលបានទទួលដំណឹងមរណភាព របស់ឯកឧត្តម ទូច សំអឿន នាថ្ងៃអាទិត្យ ១៣កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៨ និង២៧នាទីព្រឹក ក្នុងជន្មាយុ ៧៣ ឆ្នាំដោយរោគាពាធ។

ហើយមរណភាពរបស់ឯកឧត្តម ទូច សំអឿន គឺជាការបាត់បង់ដ៏ធំធេងនៅបិតាបង្កើត បិតាក្មេក ជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់ ឯកឧត្តម ដែលកន្លងមកឯកឧត្តម តែងតែខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតា និងចៅប្រកបដោយគន្លងធម៌។

ស្ថិតក្នុងឱកាសដ៏សែនក្រៀមក្រំបំផុតនេះ តាំងនាមថ្នាក់ដឹកនាំ ក្រុមប្រឹក្សា គណៈអភិបាល កងកំលាំងទាំងបី មន្ត្រីរាជការទាំងអស់ នៃរដ្ឋបាលខេត្តកណ្ដាល សូមចូលរួមរំលែកនូវមរណទុក្ខ និងសេចក្ដីសោកស្ដាយ អាឡោះអាល័យបំផុត ជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមលើកហត្ថាប្រណម ឧទ្ទិសបួងសួងដល់វត្ថុសាកសិទ្ធក្នុងលោក តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម បានទៅសោយសុខក្នុងសុគតិភព ជានិច្ចនិរន្តរ៍តរៀងទៅ។

ជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្ត បាននាំយកនូវបច្ច័យចូលបុណ្យរបស់រដ្ឋបាលខេត្តចំនួន ២លានរៀល និងសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចំនួន ៨០ ម៉ឺនរៀលផងដែរ។ ដោយ (សុធី ហេងរីឈុន)

008 009 011 012

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |