គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

អជ្ញាធរខេត្តកណ្តាល បន្តចុះពិនិត្យ និងជំរុញការងារផលិតកម្មកសិកម្ម និងតម្បាញកន្ទេល ក្នុងស្រុកល្វាឯម

អជ្ញាធរខេត្តកណ្តាល បន្តចុះពិនិត្យ និងជំរុញការងារផលិតកម្មកសិកម្ម និងតម្បាញកន្ទេល ក្នុងស្រុកល្វាឯម

ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានជម្រុញ និងលើកទឹកចិត្តដល់បងប្អូនប្រជាកសិករ ឲ្យបន្តខិតខំធ្វើការបង្កបង្កើនផលបន្ថែមទៀត ដើម្បីជួយទ្រទ្រង់ដល់ជីវភាពគ្រួសារឲ្យកាន់តែល្អប្រសើរ  ជាមួយគ្នានេះ ឯកឧត្តម បានស្នើឲ្យមន្ត្រីកសិកម្ម   ត្រូវតែបន្តចុះជាប់ជាមួយប្រជាកសិករ ដើម្បីប្រឹក្សាយោបល់ ផ្ដល់ជាបច្ចេកទេស និងដោះស្រាយនានាឲ្យបានទាន់ពេលវេលា នៅពេលដែលពួកគាត់ជួបបញ្ហា។

ឯកឧត្តម បានមានប្រសាសន៍ជម្រុញដូច្នេះ ក្នុងពេលដែលឯកឧត្តម រួមជាមួយ លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត អជ្ញាធរស្រុក និងមន្ត្រីកសិកម្មស្រុក ចុះពិនិត្យ និងជំរុញការងារផលិតកម្មកសិកម្ម ការដាំដុះ ការចិញ្ចឹមសត្វ ដោយគ្មានប្រើសារជាតិគីមី និងមុខរបរតម្បាញកន្ទេល របស់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំពាមឧកញ៉ាអុង និងឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី០៦ ខែសីហា  ឆ្នាំ២០២០។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរ ដល់ប្រជាកសិករ ក្នុងឃុំពាមឧកញ៉ាអុង និងឃុំសារិកាកែវ ដែលបានខិតខំពង្រីកខ្លួនក្នុងវិស័យចិញ្ចឹមសត្វ ជាពិសេសការចិញ្ចឹមយកស៊ុត ការបង្កាត់ពូជដោយការចាក់បញ្ជូលស្ពែម និងការដាំបន្លែគ្មានជាតិគីមី ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។  ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានណែនាំដល់មន្រ្តីជំនាញត្រូវតែបន្តចុះផ្តល់ការណែនាំ និងផ្សព្វផ្សាយពីរបច្ចេកទេសក្នុងការដាំដុះ និងការចិញ្ចឹមសត្វ ដើម្បីជួយសម្រួលដល់ប្រជាកសិករ ពិសេសត្រូវជួយសម្របសម្រួលយន្តការទីផ្សារដល់កសិករផងដែរ ដើម្បីធានានិរន្តភាពផលិតកម្ម និងតម្លៃទីផ្សារ។

សូមជម្រាបថា ក្នុងការចុះនេះឯកឧត្តម និងក្រុមការងារបានជួបជាមួយ ក្រុមត្បាញកន្ទេល ក្នុងឃុំពាមឧកញ៉ាអុង ដែលមានសមាជិកចំនួន២០គ្រួសារ ដែលកន្លេល១អាចលក់បានក្នុងតម្លៃពីរ៨ម៉ឺន ទៅ១២ម៉ឺនរៀលតាមម៉ូត អាចរកប្រាក់ចំនេញក្នុង១កន្ទេលជាង៣ម៉ឺនរៀល ហើយបច្ចុប្បន្ននេះអង្គការ SNV បានជួយឧបត្ថម្ភទុន៣០% នៃការចំណាយដើមទុន ។ សម្រាប់ការដាំដំណាំបន្លែស្លឹក របស់កសិករ ឈ្មោះ លោក ឌឿន សឿន ស្ថិតនៅភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯមទំហំ ៦ម×២៥ម ដែលគំនិតនិងការសិក្សាផ្ទាល់របស់គាត់ គឺជាការដាំបន្លែលើកទឹក មិនប្រើជីគីមី ដែលលក់ក្នុងទីផ្សារបានតម្លៃ ៨ពាន់រៀល ក្នុង១គីឡូក្រោម ។ ដោយឡែក ការចិញ្ចឹមមាន់ស្រុក របស់កសិករឈ្មោះ លោក ប៉ាង អេងលី ស្ថិតនៅភូមិក្កីកណ្តាល ឃុំសារិកាកែវ បច្ចុប្បន្ននេះគាត់មានទូភ្ញាស់១ចំណុះ៧០០ពងពូជមានមេមាន់ពូជជាង៩០ក្បាល ឈ្មោលជាង១០ក្បាល ដោយការបណ្តុះបណ្តាលពីអង្គការពន្លឺកុមារ ជាទុនរបស់កម្មវិធី(ASPIRE) ហើយក្នុង១ខែៗគាត់អាចរកប្រាក់ចំណូលបានប្រមាណជាង ៦០០ទៅ ៧០០ ដុល្លារ។

012 013 015 016

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |