គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ អគារការិយាល័យច្រកចេញចូលតែមួយ នៅស្រុកលើកដែក

ពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ អគារការិយាល័យច្រកចេញចូលតែមួយ នៅស្រុកលើកដែក

ខេត្តកណ្ដាល​៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ជំរុញអោយអាជ្ញាធរមូលដ្ឋានត្រូវផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ឯកឧត្តមជំរុញបែបនេះក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ អគារការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុកលើកដែក  ដែលទើបទទួលបានអគារច្រកចេញចូលតែមួយ ១ខ្នង ដែលមានទំហំ ១៤ ម៉ែត្រ គុណនិង ២០ម៉ែត្រ ដែលចំណាយទឹកប្រាក់អស់ចំនួន ៦០០,០០០,០០០៛ ដោយប្រើប្រាស់ថវិការដ្ឋបាលខេត្ត និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងស្រុកលើកដែក នារសៀលថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០២០ នៅសាលាស្រុកលើកដែក។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ មន្ត្រីរាជការត្រូវរួសរាយរាក់ទាក់បម្រើប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ហើយការផ្តល់សេវាត្រូវឲ្យបានលឿន ត្រឹមត្រូវតាមតំលៃដែលបានកំណត់ និងពេញលេញជូនដល់ប្រជាពលរដ្ឋ ដោយប្រែក្លាយពីអ្នកត្រួតត្រា ទៅជាអ្នកផ្តល់សេវាសាធារណៈ ឬសេវារដ្ឋបាលជូនដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ។

ឯកឧត្តមអភិបាលខេត្តបានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាពបច្ចុប្បន្ន ដើម្បីពន្លឿនវឌ្ឍនភាពនៃការអភិវឌ្ឍប្រទេស ឲ្យបានខ្លាំងក្លាថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដ៏ឆ្នើម។

ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន ត្រូវទប់ស្កាត់ឲ្យបាននូវរាល់ភាពអសកម្មនៅក្នុងមូលដ្ឋានជាពិសេសគឺ អំពើចោរលួច ចោរឆក់ ចោរប្លន់ ការលេងល្បែងស៊ីសង ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលបម្រើការងារនៅទូទាំងស្រុក ជា ពិសេសមន្ត្រីដែលបម្រើការងារក្នុងការិយាល័យច្រកចេញចូលតែមួយ ត្រូវពង្រឹងការអនុវត្តនូវតួនាទី ភារកិច្ច ព្រមទាំងរចនាសម្ព័ន្ធ ដែលមានកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋាននានា ពាក់ព័ន្ធនឹងការិយាល័យច្រកចេញចូលតែមួយ ។បើទោះបីជាមានអគារថ្មីស្អាតក៏ពិតមែន ប៉ុន្តែឥរិយាបថមន្ត្រីនៅតែជាកត្តាចាំបាច់ ក្នុងការបំពេញការងារឱ្យស្របតាមរបៀបរបបបំពេញការងារតាមយន្តការថ្មី ជាពិសេសការផ្លាស់ប្តូរនូវឥរិយាបថពីអ្នកគ្រប់គ្រងទៅជាអ្នក ផ្តល់សេវា ប្រកបដោយប្រសិទ្ធភាព និងភាពជឿទុកចិត្តបាននិងត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ ជា ពិសេសគឺការផ្តល់សេវាអាត្រានុកូលដ្ឋានដោយគោរពឱ្យបាននូវពេលវេលា តម្លៃសេវា ទៅតាមការកំណត់របស់ច្បាប់។

ឯកឧត្តមក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមធ្វើអនាម័យ ពាក់ម៉ាស់ រឺប្រើក្រម៉ា លាងដៃនិងសាប៊ូ រឺអាល់កុលអោយបានញឹកញាប់ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីត-១៩នៅក្នុងមូលដ្ឋានរបស់យើង និងត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ។ដោយ(សុធី ហេងរីឈុន)

012 014 015 016 017

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |