គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរៀបចំពិធីរាប់បាត្រក្នុងកិច្ចបង្ហើយបុណ្យគម្រប់១០០ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធមហាឧបាសិកា ប៊ុន ស៊ាងលី

សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរៀបចំពិធីរាប់បាត្រក្នុងកិច្ចបង្ហើយបុណ្យគម្រប់១០០ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធមហាឧបាសិកា ប៊ុន ស៊ាងលី

(​ភ្នំពេញ​) ​​នៅ​ថ្ងៃ ពុធ ៨​រោច ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​សីហា​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន ព្រមទាំង​ក្រុមគ្រួសារ និង​សាច់​សារ​លោហិត​ទាំងអស់​បាន​រៀបចំ​ថ្វាយ​គ្រឿង​សក្ការៈបូជា នមស្សកា​រ​ព្រះ​រតនត្រ័យ​សមាទានសីល បន្ទាប់មក​សម្តេច​ព្រះរាជា​គណៈ​ចំនួន ១២​អង្គ ស្វាធ្យាយ​ព្រះ​សត្តប្បករណាភិធម្ម និង​ប្រគេន​សម្តេចព្រះ​រាជាគណៈ មន្ត្រី​សង្ឃ​ចំនួន ៩៦​អង្គ ព​ហូ​ទេ​វា​ឆ្លង​បត្តិ​ទានគាថា​។ បន្ទាប់ពីនោះ​គឺ​មាន​ការយាង និង​និមន្ត​សម្តេចព្រះ​រាជាគណៈ មន្ត្រី​សង្ឃ​ចំនួន ៩៦​អង្គ បិណ្ឌ​បាត្រ ជា​កិច្ច​បង្ហើយ​បុណ្យ​។​

សូមបញ្ជាក់​ថា អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វឌ្ឍនា ប៊ុន ស៊ា​ង​លី ដែល​ត្រូវជា​ម្តាយក្មេក​សម្តេច​តេជោ និង​ត្រូវ​ជា​ម្តាយបង្កើត សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ទទួលមរណភាព នៅវេលា​ម៉ោង ២:១២​នាទី​ទៀបភ្លឺ នៅ​ថ្ងៃ​១៣​កើត ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ ២០២០ ក្នុង​ជន្មាយុ ៩៦​ឆ្នាំ ដោយ​ជរាពាធ​។

មរណភាព​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វឌ្ឍនា ប៊ុន ស៊ា​ង​លី ជា​ការបាត់បង់​ដ៏​ធំធេង​នូវ​ពុទ្ធសាសនិក​មួយ​រូប​ពោរពេញ​ដោយ​សេចក្ដី​បរិសុទ្ធ​ក្នុង​ព្រះ​ធម្ម ដែល​បាន​បរិច្ចាគ​នូវ​ទ្រព្យ និង​កម្លាំងកាយ​ចិត្ត ប្រកប​ដោយ​សទ្ធា​ជ្រះថ្លា​ដ៏​ជ្រាលជ្រៅ​បំផុត ក្នុង​ការងារ​មនុស្សធម៌ និង​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា​នៅក្នុង​ប្រទេស​កម្ពុជា​។ សូម​វិញ្ញាណក្ខ័ន្ត​មហា​ឧបាសិ​កា​បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ដោយ(សុធី ហេងរីឈុន)

021 022 023 024 025 026

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |