គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

អាជ្ញាធរខេត្តព្រះសីហនុ សហការជាមួយក្រុមហ៊ុនឯកជន បានបញ្ចេញទូកតូចធំជាង១០គ្រឿង ដើម្បីទទួលភ្ញៀវទេសចរជាង ១,០០០នាក់ ដែលជាប់នៅលើកោះរយៈពេលបីថ្ងៃដោយសារព្យុះ មកលើគោកវិញ

អាជ្ញាធរខេត្តព្រះសីហនុ សហការជាមួយក្រុមហ៊ុនឯកជន បានបញ្ចេញទូកតូចធំជាង១០គ្រឿង ដើម្បីទទួលភ្ញៀវទេសចរជាង ១,០០០នាក់ ដែលជាប់នៅលើកោះរយៈពេលបីថ្ងៃដោយសារព្យុះ មកលើគោកវិញ

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ កម្លាំងនគរបាលខេត្តព្រះសីហនុ សហការជាមួយក្រុមហ៊ុនឯកជន បានបញ្ចេញទូកតូចធំជាង១០គ្រឿង ដើម្បីទទួលភ្ញៀវទេសចរជាង ១,០០០នាក់ ដែលជាប់នៅលើកោះរយៈពេល៣ថ្ងៃដោយសារខ្យល់ព្យុះ។ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា កោះដែលភ្ញៀវទេសចរជាប់នៅលើនោះ រួមមាន កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះសង្សា។ ដោយសាររយៈពេលបីថ្ងៃកន្លងទៅនេះ កម្ពុជាទទួលរងឥទ្ធិពលព្យុះ ជាពិសេសនៅខេត្តព្រះសីហនុតែម្ដង ដូច្នេះហើយអាជ្ញាធរ និងសមត្ថកិច្ចផ្អាកការធ្វើដំណើរតាមផ្លូវទឹកជាបណ្ណោះអាសន្ន រង់ចាំអាកាសធាតុល្អឡើងវិញ។ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ ដោយឃើញអាកាសធាតុស្រឡះល្អ លោក គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ បានទំនាក់ទំនងទៅកាន់ក្រសួងធនធានទឹក ដើម្បីបញ្ជាក់អំពីអា​កា​​សធាតុនេះ។ក្រោយទទួលបានព័ត៌មានថា អាកាសធាតុល្អអាចធ្វើដំណើរបាន លោកអភិបាលខេត្ត បានបញ្ជាមកកម្លាំងនគរបាល សហការជាមួយក្រុមហ៊ុនឯក​ជ​ន​ ដើម្បីបញ្ចេញទូក និងអូប័រជាង១០គ្រឿង ទៅទទួលភ្ញៀវទេសចរជាង១,០០០នាក់នោះ ត្រឡប់មកលើដីគោកវិញ ក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុក​ដាក់ខ្ពស់បំផុត។លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានអះអាងថា នៅពេលទូក និងអូប័រចេញទៅទទួលភ្ញៀវទេសចរ ក៏មាននគរបាលទេសចរណ៍ និងនគរបាលផ្លូវទឹក អមដំណើរនៅលើនោះផងដែរ ដើម្បីធានាបាននូវសុវត្ថិភាព។ លោកបានបន្ថែមថា រហូតមកដល់ពេលនេះ ភ្ញៀវទេសចរជាង១,០០០នាក់ ដែលជាប់នៅលើកោះនោះ បានត្រឡប់មកលើដីគោកដោយសុវត្ថិភាព៕ដោយ{ វុតទ្ធី}

01 03 04 05 06

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |