ខេត្តរតនគិរី៖ មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគីរីដែលចុះទៅបង្ក្រាបបានប្រាប់អោយដឹងថា
រថយន្តខាងលើនេះម៉ាកសាំយ៉ុង ពណ៌ស្លែរ ពាក់ស្លាកលេខភ្នំពេញ2U-1080 ផ្ទុកដោយឈើប្រណិតប្រភេទ
ធ្នង់ពេញមួយរថយន្តបានធ្វើចរាចរណ៍ចេញពីស្រុកវ៉ើនសៃចូលមកក្រុងបានលុងលុះមកដល់ចំណុចខាងលើក៏ត្រូវ
កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តរតនគីរី សហការណ៍ជាមួយ កម្លាំងជំនាញ រដ្ឋបាលព្រៃឈើ និង
អាវុធហត្ថស្រុកវ៉ើនសៃធ្វើការបង្ក្រាបបានតែម្តង។
កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសហការណ៍ជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើវ៉ើនសៃ
រួមនិងកម្លាំងអាវុធហត្ថស្រុកវ៉ើនសៃ ធ្វើការបង្ក្រាប រថយន្តសាំយ៉ុងមួយគ្រឿងដឹកជញ្ជូនឈើប្រណិតខុសច្បាប់
បាននៅត្រង់ចំណុចភូមិវង ឃុំកាចូន ស្រុកវ៉ើនសៃ ខេត្តរតនគីរីនៅម៉ោង៩និង៤៥នាទី ថ្ងៃទី១៦មករា ឆ្នាំ២០១៧នេះ។
សមត្ថកិច្ចបានបន្តអោយដឹងទៀតថាក្រោយពីសមត្ថកិច្ចធ្វើការឃាត់រថយន្តភ្លាមនោះអ្នកបើកបរបានបើកទ្វាររថយន្តចុះ
រត់គេចខ្លួនបាត់សមត្ថកិច្ចបានយករថយន្តនិងឈើមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគីរីចាត់ការបន្តទៅ
តាមច្បាប់ព្រៃឈើ។ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានបញ្ជាក់ថាឈើប្រណិតដែលបង្ក្រាបបានខាងលើនេះបានធ្វើការ
រើដាក់ចុះ និងវាស់វែងទៅឃើញចំនួន១២២ដុំ ស្មើនិង២៧៥៨គីឡូក្រាម ចំណែកម្ចាស់ឈើជំនាញកំពុងធ្វើការស្រាវជ្រាវ
ទៅតាមរកម្ចាស់ឲ្យចូលមកដោះស្រាយទៅតាមផ្លូវច្បាប់។សូមបញ្ជាក់ថាបើប្រភពពីប្រជាពលរដ្ឋរស់នៅស្រុកវ៉ើនសៃនិង
សមត្ថកិច្ចមួយចំនួនតូចសុំមិនបញ្ចេញឈ្មោះបានលួចប្រាប់អោយដឹងថា រថយន្តសាំយ៉ុងលួចដឹកឈើប្រណិតខុសច្បាប់
ខាងលើគឺជារថយន្តរបស់ឈ្មោះចិត្រ ដែលតែងតែធ្វើចរាចរណ៍ដឹកជញ្ជូនឈើប្រណិតចេញពីស្រុកវ៉ើនសៃនិងស្រុកកូនមុំ
យកទៅលក់នៅប្រទេសវៀតណាមយ៉ាងរលូនផងដែរ មិនដែលឃើញសមត្ថកិច្ច ឫជំនាញធ្វើការបង្ក្រាបម្តងណាទេ។
ប្រភពដដែលបានបន្តថាចុះហេតុអ្វីបានជាលើកនេះសមត្ថកិច្ច និងជំនាញធ្វើការបង្ក្រាបយ៉ាងដូច្នេះ ទំនងជាមេឈ្មួញ
ឈ្មោះ ចិត្រនេះ មិនបានបង់លុយអោយសមត្ថកិច្ច និងជំនាញរដ្ឋបាលព្រៃឈើនោះទេដឹងទើបស៊យអីក៏ស៊យបែបនេះ
លោកចិត្រ។ឮបច្ចុប្បន្ននេះគេសង្កេត ឃើញមាន មេឈ្មួញជាច្រើនប្រចាំខេត្តរតនគីរីនេះមិនទាន់មានការបង្រ្កាបទេ
ប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែលជា មេឈ្មួញដុះស្លែជាច្រើន នៅក្នុងអាណាចក្រខេត្ត រតនគីរី និង សមត្ថកិច្ច
ពាក់ព័ន្ឋ រួមទាំងមន្រ្តីជំនាញ ហាក់បីដូចជា គេងលង់លក់ ឬ វង្វេង នឹងទឹកប្រាក់ មេឈ្មួញទាំងនោះក៏ មិនដឹង ប៉ុន្តែ
ប្រជាពលរដ្ឋថា មានតែ ឯក ឧត្តម អភិបាលនៃគណៈអភិបាលខេត្ត រតនគីរីតែមួយទេទើបមាន ប្រសិទ្ឋិភាពក្នុង
ការបង្រ្កាបបទល្មើសការដឹកជញ្ជូនឈើខុសច្បាប់ ពីព្រោះ ឯក ឧត្តម ជា គណៈបញ្ជាការឯកភាព៕