គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

សមត្ថកិច្ចកុងត្រូលត្រួតពិនិត្យចម្រុះនៅខេត្តស្ទឹងត្រែងឆ្លើយដាក់គ្នា

សមត្ថកិច្ចកុងត្រូលត្រួតពិនិត្យចម្រុះនៅខេត្តស្ទឹងត្រែងឆ្លើយដាក់គ្នា

ស្ទឹងត្រែងៈរថយន្តសាំយ៉ុងដឹកឈើរៀបជាក្បូនដង្ហែរដូចបុណ្យកឋិនត្រូវគេសង្គេតឃើញបានធ្វើចរាចរណ៏
យ៉ាងអនាធិបតេយ្យបំផុតចេញពីខេត្តស្ទឹងត្រែងឆ្លងកាត់កុងត្រូលត្រួតពិនិត្យចម្រុះឆ្ពោះទៅកាន់គោលដៅដោយ
គ្មានសមត្ថកិច្ចចម្រុះចេញបង្ក្រាបតែបែរជាដើរចេញអស់ទុកអោយរថយន្តដឹកឈើទៅបានដោយរលូន។
ជាក់ស្តែងកាលពីយប់ថ្ងៃ១៦មករា២០១៧មានរថយន្តប្រភេទសាំយ៉ុងដឹកឈើចំនួន៦គ្រឿងតម្រៀបជាជួរៗ
ចេញទៅដោយឆ្លងកាត់កុងត្រូលត្រួតពិនិត្យចម្រុះ ស្ថិតនៅចំណុចហួសផ្លូវបំបែកចំការម៉ៃសាក់ចំងាយប្រហែល
៥០០មែត្រ ក្នុង ភូមិរាជានុកូល សង្កាត់ ស្ទឹងត្រែងក្រុង ខេត្តស្ទឹងត្រែង។ ប្រភពព័ត៌មានបានអោយដឹងថារថយន្ត
ដឹកឈើជាច្រើនគ្រឿងគឺបានដឹកចេញពីចំនុចវាលដេញ ក្នុង ស្រុក ថាឡាបរិវ៉ាត់ ខេត្ត ស្ទឹងត្រែង ។ ហើយគេសង្ស័យ
ថាក្រុមឈ្មួញបានរត់ការទៅអោយសមត្ថកិច្ចណាដែលនៅតាមដងផ្លូវពីចំណុចផ្តើមចេញរហូតដល់ចំនុចគោលដៅត្រូវ
ទម្លាក់ចុះទើបបានជាសមត្ថកិច្ចគ្មានវិធានការទប់ស្កាត់ហើយជាពិសេសនោះទីតាំងដែលមានកុងត្រូលត្រួតពិនិត្យចម្រុះ
ស្ថិតនៅចំនុចខាងលើនោះមិនអាចឃាត់រថយន្តដឹកឈើនេះបានឡើយមិនដឹងថាមកពីមូលហេតុអ្វីឃើញតែរថយន្តដឹក
ឈើមកដល់ភ្លាមនាំគ្នាគេចចេញទអស់ទុកអោយរថយន្តដឹកឈើទៅបានដោយកំលាំងទឹកប្រាក់របស់ឈ្មួញ មិនខ្វល់
ពីព្រោះអ្វីៗវា យល់ចិត្តគ្នាអស់ហើយ។លោក សៅ វុត្ថា  មេបញ្ជាការអាវុធហត្ថ ក្រុងស្ទឹងត្រែង បានប្រាប់តាមទូរស័ព្ទ
អោយដឹងថា នៅទីតាំងនោះមានកម្លាំងជាច្រើនប្រភេទ ហើយកម្លាំងរបស់លោកដាក់នឹងដាក់តែពេលយប់ទេ
ដោយពាក់ព័ន្ធនឹងរឿងចោរកម្ម នឹងបញ្ហាផ្សេងៗកម្លាំងរបស់លោកត្រូវតែត្រួតពិនិត្យ។ ហើយលោកមេបញ្ជាការបាន
បន្តទៀតថាបើពាក់ព័ន្ធនិងរថយន្តដឹកឈើទាល់តែសួរជំនាញមេព្រៃឈើទើបបានដឹង។
លោក ហ៊ុន សំអឿន នាយរងសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់បានអោយដឹងថា កម្លាំងជំនាញមិនបាននៅកន្លែង
ត្រួតពិនិត្យនោះទេ ហើយលោកក៏បានដឹងថាកម្លាំងរបស់លោកទៅណាដែរ លោកថាបើចង់ដឹងច្បាស់ទាល់តែសួរ
អភិបាលក្រុង។ លោក អីវ ចិន្តា អធិការរង ក្រុងស្ទឹងត្រែង និង ជាប្រធាន គោលដៅត្រួតពិនិត្យចម្រុះបានអោយដឹងផង
ដែរថាអោយសួរទៅអភិបាលក្រុងទៅ  ព្រោះខ្ញុំជាកូនចៅគេ លោកថាអភិបាលក្រុងជាអ្នកហត្ថលេខាលើការងារហ្នឹង។
ទាក់ទងទៅនឹងរឿងនេះដែរលោកបុណ្ណារីអិបាលក្រុងស្ទឹងត្រែងក៏បានអោយដឹងដែរថាគោលដៅដែលដាក់ត្រួតពិនិត្យ
អាវុធជាតិផ្ទុះអត់មានគោលបំណងអីទេអាហ្នឹងវាជាគោលបំណងរបស់ខេត្តគាត់ដាក់ចឹង។ប៉ុន្តែប្រជាពលរដ្ឋបាននិយាយថា
សូមមន្រ្តីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ឋក៏ដូចជា អាជ្ញាធរ គួរតែនាំគោរពច្បាប់ទើបជាគំរូល្អដល់ពលរដ្ឋផងដែរ៕

 

 

IMG-20170112-WA0076 IMG-20170112-WA0081 IMG-20170112-WA0082 IMG-20170118-WA0039 IMG-20170118-WA0039---Copy IMG-20170118-WA0040 IMG-20170118-WA0043IMG-20170112-WA0076

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |