គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ពិធីសំណេះសំណាលប្រគល់ម៉ាស៊ីនកុំព្យូទ័រ និងម៉ាស៊ីនព្រីនទ័រ ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុកទាំង១១

ពិធីសំណេះសំណាលប្រគល់ម៉ាស៊ីនកុំព្យូទ័រ និងម៉ាស៊ីនព្រីនទ័រ ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុកទាំង១១

ដើម្បីពង្រឹងនូវវិស័យស្នូលទាំង៤ របស់កាកបាទក្រហមកម្ពុជា គឺការងារគ្រប់គ្រងគ្រោះមហន្តរាយ ការងារសុខភាព និងការថែទាំសុខភាពសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា ការអភិវឌ្ឍស្ថាប័ន និងការអភិវឌ្ឍធនធាន នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ឲ្យកាន់តែល្អប្រសើរជាងនេះទៀត នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល អញ្ជើញជាអធិបតី ក្នុងពិសេសសំណេះសំណាលប្រគល់ម៉ាស៊ីនកុំព្យូទ័រ និងម៉ាស៊ីនព្រីនទ័រ ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុក ទាំង១១ នៅក្នុងខេត្តកណ្តាល។មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ បានលើកឡើងថា ក្រៅពីវិស័យស្នូលទាំង ៤ សាខា និងអនុសាខាទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវ តាមអនុសាសន៍ដឹកនាំដ៏ថ្លៃថ្លា របស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងមានគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំដល់ មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយកូនច្រើនក្រីក្រ អ្នកកំពុងរស់នៅជាមួយ មេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃ ហើយមានជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណងជួយដោះស្រាយសម្រាលនូវការលំបាកចំពោះមុខឱ្យបានទាន់ពេលវេលា និងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការដាច់ស្បៀងអាហារឡើយ ។ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានកោតសរសើរដល់ក្រុមប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានសហការគ្នាយ៉ាងល្អជាមួយអាជ្ញាធរមូលដ្ឋានក្នុងការចុះជួយដល់ប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយផ្សេងៗ បានទាន់ពេលវេលា។ឯកឧត្តមក៏បានផ្ដាំផ្ញើដល់សាខា និងអនុសាខាទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ លើការងារមនុស្សធម៌ ក្នុងការជួយប្រជាពលរដ្ឋនៅដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ក្នុងមូលដ្ឋានរបស់ខ្លួន។ ហើយសម្ភារៈដែលចែកជូននៅពេលនេះ ត្រូវថែរក្សាដើម្បីប្រើប្រាស់បានយូរអង្វែង។ដោយ​ ( សេរីវុទ្ធី)

01 02 03 04 05 06

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |