ភ្នំពេញ ៖ ព្រឹកថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជ អាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការ កងរាជ អាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយគោលការណ៍បូកសរុបលទ្ធផលការអនុវត្តតួនាទី ភារកិច្ច កងរាជអាវុធហត្ថ ឆ្នាំ២០២០-២០២១ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក មេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយការិយាល័យ ព្រមទាំងនាយ នាយរង អាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។ ដោយ សុធី ហេងរីឈុន