ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល តំណាង ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងលោកឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ដោយមានការអញ្ជើញចូលរួមពីលោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បាននាំយកអំណោយរបស់ ឯកឧត្ដម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ មកចែកជូនប្រជាពលរដ្ឋក្រីក្រកម្រិតក្រ១ ក្រ២ និងគ្រួសារអតីតយុទ្ធជន ចំនួន ៣១៤ គ្រួសារ ស្ថិតឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ អោយមានការប្រុងប្រយ័ត្ន ចំពោះសុខភាព និងរក្សាអនាម័យអោយបានល្អ និងត្រូវចូលរួម អនុវត្តនូវវិធានការបង្ការ និងការពារ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។អំណោយដែលបានចែកជូនក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករ ៣០ គីឡូត៍ក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ មុង១ ភួយ២ និងក្រម៉ា១។ដោយ (សេរី វុទ្ធី)