ស្ទឹងត្រែង៖ បងប្អូនប្រុសស្រីបីអ្នកបងប្អូនទៅបោកខោអាវនឹងភួយ ហើយក៍ទៅដងទឹកថ្លា
ក្នុងស្រះយកមកសំអាតតែចៃដន្យ មិនប្រយ័ត្នបានរអិលជើងចូលក្នុងស្រះ បងស្រីឃើញ
ដូច្នេះក៍ទៅជួយតែមិនបានសំរេច ទើបបណ្តាលឲ្យស្លាប់ពីរនាក់បងប្អូនយ៉ាងអាណោចអាធ័ម
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣.១៥នាទី ថ្ងៃទី១៧ខែមករាឆ្នាំ២០១៧ ស្ថិត
នៅក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា៖ ស្ត្រីជនរងគ្រោះដែលរួចផុតពីសេចក្តីស្លាប់ឈ្មោះ
ខុន ចិន្តា អាយុ២២ឆ្នាំរស់នៅចំណុចកើតហេតុខាងលើត្រូវជាបងស្រីជនរងគ្រោះទាំងពីរ
បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុបីនាក់បងប្អូនបាននាំគ្នាទៅបោកភួយនឹងខោអាវ
នៅទឹកស្រះដែលមានចម្ងាយពីផ្ទះជាង១០០ម៉ែត្រ ដោយមានជំរូវជាង៤ម៉ែត្រគុណ១០
ម៉ែត្រគុណ១៥ម៉ែត្រ ក្រោយមកក៍ឲ្យប្អូនប្រុសរងគ្រោះឈ្មោះខុន សុខណាន អាយុ១៣ឆ្នាំ
មានស្រុកកំណើតនៅភូមិជើងឃ្លេ ឃុំ២ធ្នូរ ស្រុកស្នួលខេត្តក្រចេះ ទៅទឹកថ្លាដើម្បីសំអាត។
ហើយក៍ជ្រុលរអិលធ្លាក់ចូលក្នុងទឹកស្រះ ឃើញហេតុការដូច្នេះប្អូនស្រីរងគ្រោះទី២.ឈ្មោះ
ខុន ចាន់ឌី អាយុ១៨ឆ្នាំរស់នៅជាមួយគ្នាស្ទុះទៅជួយក៍លង់ម្នាក់ទៀត ចំណែកបងស្រីខាងលើ
ទៅជួយម្នាក់ទៀតមិនបានដោយសារតែជំរូវស្រះជ្រៅមានចំណោទ មិនអាចជួយបានក៍ស្រវេ
ស្រវាឡើងវិញហើយបានស្រែកហៅគេឯងឲ្យជួយ តែអកុសល់ជនរងគ្រោះទាំងពីត្រូវបាន
ស្លាប់ទៅហើយ ។ប្រភពដដែលបានបន្តទៀត ក្រោយពីបានពិនិត្យទៅលើសាកសព្វជនរងគ្រោះ
រួចរាល់ឃើញថាពិតជាលង់ទឹកពិតប្រាកដមែន សមត្ថកិច្ចក៍បានប្រគល់សពជនរងគ្រោះទាំងពីរ
នាក់ទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យទៅតាមប្រពៃណី៕