កណ្តាល៖ ចាប់តាំងពីព្រឹត្តិការណ៍២០ កុម្ភៈ បានកំពុងពង្រីកខ្លួនឆ្លងចូលក្នុងសហគមន៍កាន់តែច្រើននិងមានអ្នកជាប់ពាក់ ព័ន្ធព្រឹត្តិការណ៍នេះក៏កាន់តែច្រើន និងយោងតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំបានដាក់ចេញជាបន្តបន្ទាប់និងបន្ទាន់ ភ្លាមៗនេះលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃពុធទី១០ ខែមីនា ឆ្នាំ២០២១នេះ បានចាត់តាំងកងកម្លាំងចំនួន៥០នាក់ ចុះកិច្ចប្រតិបត្តិការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅមណ្ឌលចត្តាឡីស័ក ក្នុងស្រុកកោះធំ និងស្រុកល្វាឯម។
ជាក់ស្តែងនៅព្រឹកនេះលោកស្នងការខេត្តក៏បានជូនដំណើរកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលចំនួនខាងលើឡើងរថយន្តចេញដំណើរដើម្បីចុះទៅពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅមណ្ឌលចត្តាឡីស័កទាំង២ខាងលើ។គួរជម្រាបថាក្នុងនោះកងកម្លាំងដែលត្រូវការពានៅមណ្ឌលចត្តាឡីស័ក ក្នុងស្រុកកោះធំ ចំនួន៣០នាក់ និងស្រុកល្វាឯម ចំនួន២០នាក់៕ ដោយ (សុធី ហេងរីឈុន)