គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឯកឧត្តមថងសាវុនបានដឹកនាំប្រតិភូខេត្តចុះសួរសុខទុក្ខកងកម្លាំងការពារព្រុំដែនគោក

ឯកឧត្តមថងសាវុនបានដឹកនាំប្រតិភូខេត្តចុះសួរសុខទុក្ខកងកម្លាំងការពារព្រុំដែនគោក

ខេត្តរតនគិរីះកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី
បានដឹកនាំប្រតិភូខេត្តរតនគិរី ចុះសួរសុខទុក្ខ និង នាំយកអំណោយចែកជូន ដល់ កម្លាំងការ
ពារព្រំដែនគោក កម្ពុជា វៀតណាម ឡាវ (កន្ទុយនាគ) រួមមានកម្លាំងវរៈការពារព្រំដែននគ
របាលលេខ២០៣ កម្លាំងវរៈសេនាតូចការពារព្រំដែនលេខ១០២ និងកម្លាំងការពារដែន
ឧទ្យានជាតិវីរៈជ័យ ។ក្នុងឱកាសនៃការសំណេះសំណាលឯកឧត្តម ថង សាវុន បាននាំមក
នូវបណ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់
នៃរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំខេត្តគ្រប៉ជាន់ថ្នាក់ ដែលជានិច្ចជាកាលសម្តេចទាំងពីរ
និងថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់លើសុខទុក្ខរបស់បងប្អូនដែលបានបូជាកម្លាំងកាយចិត្ត
ឃ្លាត ឆ្ងាយពី ប្រពន្ធកូន ដើម្បី បុព្វហេតុ ជាតិ មាតុភូមិ ការពារ បាន នូវ បូរណ ភាពទឹកដី
អធិបតេយ្យភាព ដោយមិនខ្លាចនើយហត់ ។ នាឱកាសនោះឯកឧត្តមបានផ្តល់ជូនជាថវិកា
សម្រាប់ឧបត្ថម្ភដល់កងកម្លាំងទាំងបីនូវ ថវិកាចំនួន ២.១០០ដុល្លារ និងលុយខ្មែរចំនួន
១.៧០០.០០០ រៀល មុង ៥០ ថវិកាកសាងអង្គភាព ១.៧០០ ដុល្លារ និងគ្រឿងឧបភោគ
បរិភោគរួមមានអង្ករ ៨០០Kg មី៣០ កេះ ត្រីខ ទឹកត្រី ខ្លាញ់ ទឹកសុីអ៊ីវ ទឹកម្ទេស ប៊ីចេង
ខ្ទឹម ប្រហុក ផ្អក មាន់រស់៣០ក្បាល និងគ្រឿងឧបភោគរិភោគមួយចំនួនទៀតសម្រាប់
ផ្គត់ផ្គង់ដល់កងកម្លាំង ៕

 

IMG-20170119-WA0197 IMG-20170119-WA0198 IMG-20170119-WA0201 IMG-20170119-WA0198 IMG-20170119-WA0197

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |