ខេត្តកំពត : ថ្ងៃ អង្គារ ៩កើត ខែ ពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស . ២៥៦៤ ត្រូវ នឹង ថ្ងៃ ទី ២០ ខែ មេសា ឆ្នាំ ២០២១ វេលា ម៉ោង ៩:០០ព្រឹក កម្លាំង អធិការ ដ្ឋាន នគរបាល ស្រុក ឈូក បានធ្វើការឃាត់រថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ស្លាកលេខ ភំ្នពេញ 2AH-0465 នៅភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូក ដែលបានដឹកជនជាតិចិនចំនួន ១៤នាក់ (ប្រុស) ល្មើស បម្រាម រាជរដ្ឋាភិបាលដោយឆ្លង កាត់ ពី ខេត្ត ព្រះសីហនុ មក ខេត្ត កំពត ឆ្លងកាត់ភូមិសាស្ត្រ នៅឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្ត កំពត ។ករណីនេះ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត កំពត បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីផ្តន្ទាទោសតាមច្បាប់។