ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី២២ ខែមេសាឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យការអនុវត្តការងារប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺកូវិដ១៩ នៅស្រុកកៀនស្វាយ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ អាជ្ញាធរស្រុក កងកម្លាំងទាំង៣។ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើដល់អាជ្ញាធរស្រុកកៀនស្វាយ ត្រូវបន្តពង្រឹងការងារបន្ថែមទៀត ត្រូវបន្តការត្រួតពិនិត្យ និងស្រាវជ្រាវកំណត់មុខសញ្ញាចំពោះអ្នកដែលសង្ស័យពាក់ព័ន្ធ ដោយផ្ទាល់ និងដោយប្រយោល ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ដើម្បីយកសំណាក ធ្វើតេស្តរកមេរោគកូវីដ-១៩ និងដាក់ឱ្យធ្វើចត្តាឡីស័ក តាមវិធានការសុខាភិបាល ដោយមានការការពារ យាមកាមឱ្យបានត្រឹមត្រូវ។ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ៣កុំ និង៣ការពារ ដើម្បីឈានទៅបញ្ចប់ការឆ្លងរាលដាលក្នុងសហគមន៍ក្នុងពេលឆាប់ៗខាងមុខនេះ។ ដោយ( សុធី ហេងរីឈុន)